adverise with khmeread 1

Piqué៖ ខ្ញុំ​លេង​ឲ្យ​ប្រទេស​អេ​ស្ប៉ា​ញ​ព្រោះ​ឥឡូវ​ខ្ញុំ​ជា​ជនជាតិ​អេ​ស្ប៉ា​ញ​

កីឡាករ Gerard Piqué បាន​និយាយ​ទៅកាន់​ទស្សនា​វ​ដ្តី Papel កាលពី​ថ្ងៃអាទិត្យ​សម្រាប់​លេង​ចេញផ្សាយ​នា​ព​លេខា​ង​មុខ​។ ក្នុង​បទសម្ភាសន៍​ដែល​បាន​ដកស្រង់​ចេញពី​ទស្សនា​វ​ដ្តី​នេះ កីឡាករ​រូបនេះ​បាន​ពិភាក្សា​អំពី​ការសម្រេចចិត្ត​តំណាងឱ្យ​ប្រទេស​អេ​ស្ប៉ា​ញ​បើទោះបី​ជាមាន​សញ្ជាតិ​កាតា​ឡាន (Catalan) ក៏ដោយ​។  

​និយាយ​ទាក់ទង​នឹង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ រូបគេ​បាន​និយាយថា "​ខ្ញុំ​លេង​ឲ្យ​ប្រទេស​អេ​ស្ប៉ា​ញ​ពីព្រោះ​ខ្ញុំ​ជឿថា​ខ្ញុំ​គួរតែ​លេង​។ ទីមួយ ព្រោះ​យើង​មាន​ក្រុម​ដ៏​ល្អ និង​ទី​ពីរ ព្រោះ​ឥឡូវ​ខ្ញុំ​ជា​ជនជាតិ​អេ​ស្ប៉ា​ញ ដូច្នេះហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរតែ​នៅ​ទីនោះ​ដើម្បី​ជួយ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​"​។​

​និយាយ​ទាក់ទង​ពី​ការធ្វើប្រជាមតិ​ចំពោះ​ឯករាជ្យ​របស់​ជនជាតិ​កាតា​ឡាន ដែល​គាត់​បាន​និយាយ​ឮៗ​កន្លងទៅ​ថា "​ការគាំទ្រ​ប្រជាមតិ​គឺ​មិន​ដូច​ការគាំទ្រ​ឲ្យ​មាន​ឯករាជ្យ​នោះទេ​។ មាន​មនុស្ស​ជាច្រើន​ដែល​បាន​គាំទ្រ​ប្រជាមតិ​នេះ រួមទាំង​ជនជាតិ​កាតា​ឡាន​និង​ប្រទេស​អេ​ស្ប៉ា​ញ​ទាំងមូល ប៉ុន្តែ​ពួកគេ​ប្រឆាំងនឹង​ឯករាជ្យភាព​។ វា​មិនមែនជា​បញ្ហា​នោះទេ បញ្ហា​តែមួយគត់​នោះ​គឺ​ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ​ចេញ​ខុសៗ​គ្នា​សំអាង​លើ​ខ្លួន​ជា​កាសែត ហើយ​មនុស្ស​ជាច្រើន​បាន​ជឿ​អ្វីដែល​ពួកគេ​ឃើញ​លើ​កាសែត​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់