ស្ត្រីឧស្សាហ៍កើតកន្ទួលរមាស់ក្រោមសុដន់ណាស់ ប៉ុន្តែមានវិធី ៣ យ៉ាងជួយបំបាត់យ៉ាងឆាប់រហ័ស

ស្ដ្រីជុំវិញពិភពលោកប្រឈមមុខនឹងបញ្ហាច្រើន ហើយមួយក្នុងចំណោមបញ្ហាទាំងនោះគឺកើតរមាស់ក្រោមសុដន់។ កន្ទួលរមាស់នៅក្រោមសុដន់ គឺជាបញ្ហារលាកស្បែក។ ភាគច្រើនរមាស់នោះកើតឡើងដោយសារកម្ដៅ បែកញើសលើសកម្រិត កង្វះខ្យល់ចេញចូល ពាក់អាវទ្រនាប់មិនត្រូវនឹងខ្លួន និងធាត់...។

យ៉ាងណាមិញ ប្រសិនបើអ្នកជួបបញ្ហាទាំងនេះអនុវត្តវិធីសាស្រ្តខាងក្រោម។

១. ប្រើបង់រុំត្រជាក់
យកបង់រុំ រុំនឹងទឹកកក បន្ទាប់មកដាក់វាលើកន្លែងមានបញ្ហារយៈពេល ៥ ទៅ ១០ នាទី រួចសម្រាកបន្តិចសឹមបន្តទៀត។

២. ប្រេងដូង
យកប្រេងដូងលាបលើកន្លែងមានបញ្ហាទុកចោលរហូតស្បែកស្រូបប្រេងដូងអស់។ អនុវត្ត ២ ទៅ ៣ ដងក្នុងមួយថ្ងៃរហូតដល់រមាស់បាត់។

៣. ម្សៅពោត
លាងសម្អាតកន្លែងកើតរមាស់ឱ្យស្អាតជាមួយនឹងសាប៊ូ រួចទុកចោលឱ្យវាស្ងួតសិន។ យកម្សៅពោតលាបកន្លែងរមាស់ និងអនុវត្ត ២ ដងក្នុងមួយថ្ងៃរហូតដល់វាបាត់៕

adverise with khmeread