adverise with khmeread 2

​បំភ្លេច​លោក Diego Simeone ទៅ​! លោក Harry Redknapp និយាយថា Chelsea គួរតែ​ចាត់​លោក Guus Hiddink ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​

​លោក Redknapp ជឿថា​ក្រុម​តោ​ខៀវ Chelsea គួរតែ​ឈប់​ដើររក​គ្រូបង្វឹក​ថ្មី​និង​គួរ​នៅ​ជាមួយ​លោក Hiddink​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ចូលមក​ដឹក​នាំនៅ​ទឹកដី Stamford Brdige ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​តាំងពី​ខែធ្នូ ប៉ុន្តែ​គាត់​មិនត្រូវ​បាន​គេ​ជឿថា​នឹង​ទទួលបាន​កិច្ចសន្យា​ដឹកនាំ​អចិន្ត្រៃយ៍​នោះទេ​។​

​បច្ចុប្បន្ន​គ្រូបង្វឹក Atletico Madrid លោក Diego Simeone កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​ក្លឹប ខណៈ​គ្រូបង្វឹក​សេះបង្កង់ Juventus លោក Massimiliano Allegri និង​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​លោក Antonio Conte ក៏​កំពុង​ស្ថិតក្នុង​ប​ញ្ចី​របស់​ក្លឹប​ដែរ​។​

​ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​លោក Redknapp ក្រុម​តោ​ខៀវ​មាន​គ្រូបង្វឹក​ល្អ​រួចទៅហើយ​។​

​និយាយ​ជាមួយ​កម្មវិធី Alan Brazil Sports Breakfast អតីត​គ្រូបង្វឹក Tottenham, West Ham និង QPR រូប​បាន​និយាយថា "​យើង​នៅតែ​និយាយ​អំពី​នរណា​នឹង​ក្លាយជា​គ្រូបង្វឹក Chelsea បន្ទាប់ ចុះ​លោក Guus Hiddink វិញ​?"​។​

"​ហេតុអ្វី​បានជា​គាត់​មិនអាច​ទទួល​ការងារ​នេះ​? ហេតុអ្វី​បានជា Chelsea មិនអាច​ផ្តល់​ការងារ​ដល់​គាត់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​? គាត់​បានធ្វើ​ការងារ​ល្អ​ច្រើនណាស់​ចាប់​តាំង​គាត់​មកដល់​ក្នុង​រដូវ​កាល​នេះ​។ ការងារ​ដ៏​អស្ចារ្យ​"​។​

"​ប្រសិនបើ​ពួកគេ​ផ្លាស់ប្តូរ​មនុស្ស​ម្នាក់​ឬក៏​ពីរ​នាក់ និង​នាំ​កីឡាករ​ថ្មីៗ​មួយចំនួន​ក្នុង​រដូវក្តៅ​ខាងមុខនេះ ខ្ញុំ​គិតថា​គាត់​នឹងធ្វើ​បានល្អ​ដូច​គ្រូ​ដទៃទៀត​អ​ញ្ជឹ​ង​"៕

adverise with khmeread
ប្រភព៖ ថកស្ប៉ត

មតិយោបល់