adverise with khmeread Playstation

Sony បញ្ចុះតម្លៃក្បាលហ្គេមថ្មី PlayStation 4 ដើម្បីប្រជែងជាមួយ Xbox One

ក្បាលហ្គេមថ្មីរបស់ Sony ពីមុនបានលក់ក្នុងតម្លៃ ៣៩៩,៩៩ ដុល្លារនៅអាមេរិក និង ៤៤៩,៩៩ ដុល្លារនៅកាណាដា ប៉ុន្តែឥឡូវបានបញ្ចុះមកនៅត្រឹម ៣៤៩,៩៩ ដុល្លារនៅអាមេរិក និង ៤២៩,៩៩ ដុល្លារនៅកាណាដា។ ការលក់បញ្ចុះតម្លៃនេះចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន។ 

ខណៈការបញ្ចុះតម្លៃនៅកាណាដាពុំបានផ្តល់ជាប្រយោជន៍អ្វីដល់ក្រុមហ៊ុន Sony ប៉ុន្តែការទម្លាក់ថ្លៃនៅសហរដ្ឋអាមេរិកនឹងធ្វើឲ្យក្បាលហ្គេមទំនើបរបស់ Sony លក់ដាច់ជាងក្បាលហ្គេម Xbox One របស់ក្រុមហ៊ុន Microsoft ដែលជាគូប្រជែងធំបំផុតរបស់ Sony។ 

មុននេះមួយសប្តាហ៍ តម្លៃក្បាលហ្គេម PlayStation 4 នៅក្នុងប្រទេសជប៉ុនបានបញ្ចុះតម្លៃចំនួនជាង ១០% ផងដែរ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Sony Computer Entertainment Inc. បានប្រាប់វេបសាយ The Wall Street Journal ថា "តាមរយៈការទម្លាក់ចុះតម្លៃនៅគ្រានេះ យើងមានគោលបំណងបង្កើនការលក់ក្បាលហ្គេម PlayStation 4 ឲ្យបានច្រើនបំផុតនៅរដូវបុណ្យណូអែលចុងឆ្នាំនេះ"។ 

ក្បាលហ្គេម PlayStation 4 គឺជាក្បាលហ្គេមលក់ដាច់បំផុតរហូតមកទល់ឆ្នាំ ២០១៥ នេះ ដោយលក់បានចំនួនជាង ២០,២ លានគ្រឿងគិតតាំងពីខែមីនាមក។ Sony គ្រោងលក់ឲ្យបាន ១៦ លានគ្រឿងថែមទៀតនៅដំណាច់ឆ្នាំសារពើពន្ធក្នុងខែ មីនាឆ្នាំ ២០១៦៕ 

ប្រភព៖ ឌីប្លាយ

adverise with khmeread
ប្រភព៖ ឌីប្លាយ

មតិយោបល់