adverise with khmeread This is how to easily remove hard water deposits on your faucets and sinks

វិធី​បែប​ធម្មជាតិ​ងាយៗ​ដើម្បី​កម្ចាត់​ស្នឹម​ក្រាស់ឃ្មឹក​ចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ និង​ឡា​បូ​លាងចាន

​    ​មនុស្ស​ភាគច្រើន​ជួប​បញ្ហាលំបាក​ក្នុងការ​កម្ចាត់​ចេញ​នូវ​ស្នឹម​ក្រាស់ឃ្មឹក​នៅ​បន្ទប់ទឹក និង​ចង្ក្រាន​បាយ​។ ពេល​ជួប​បញ្ហា​នេះ អ្នក​ច្បាស់​ជា​ត្រូវ​ប្រើប្រាស់​ទឹក​សម្អាត​ដែលមាន​ជាតិគីមី​ឈួ​ល​ច្រមុះ​ដើម្បី​កម្ចាត់​ស្នឹម​ក្រាស់​ទាំងនោះ​។ ទោះយ៉ាងណា គេ​មាន​វិធី​សាមញ្ញ​ជាង ងាយស្រួល​ជាង និង​ធូរ​ថ្លៃ​ជាង​ដើម្បី​កម្ចាត់​ស្នឹម​ក្រាស់​ទាំងនោះ​។  

​    ​នេះ​អាចជា​វិធី​ដែល​លឿន​បំផុត ងាយស្រួល​បំផុត និង​ធម្មជាតិ​បំផុត​ដើម្បី​កម្ចាត់​ស្នឹម​ក្រាស់ ដែលមាន​ប្រសិទ្ធភាព​ផងដែរ​ចំពោះ​ផ្ទៃ​ប៉​សឺ​ឡែ​ន​! វា​ពុំ​តម្រូវឱ្យ​អ្នក​ប្រឹងប្រែង​ខ្លាំង​នោះទេ ដូច្នេះ​អ្នក​គួរតែ​សាកល្បង​វា​នៅពេល​អ្នក​ចាប់ផ្តើម​ការងារ​សម្អាត​ផ្ទះ​។

​    ​វិធី​សាមញ្ញ​ដើម្បី​សម្អាត​ស្នឹម​ក្រាស់ឃ្មឹក​៖
​    ​- ដាក់​ចាន​នៅក្នុង​ឡា​បូ​លាងចាន ហើយ​ចាក់​ទឹកខ្មេះ​ស​ធម្មតា​មួយចំនួន​ចូលទៅក្នុង​ចាន​នោះ​។
​    ​- យក​ក្រណាត់​ចាស់​មួយ រួច​ជ្រលក់​វា​ឱ្យ​ជោគ​ក្នុង​ទឹកខ្មេះ​។​
​    ​- ត្រូវ​ធ្វើឱ្យ​ប្រាកដថា​ក្បាល​រ៉ូ​ប៊ី​ណេ​ស្ងួត ពុំមាន​សើម​នោះឡើយ​។
​    ​- យក​ក្រណាត់​ដែល​ជ្រលក់​ទឹកខ្មេះ​អំបាញ់មិញ​មក​រុំ​ពីលើ​ក្បាល​រ៉ូ​ប៊ី​ណេ ហើយ​សង្កត់​ឱ្យ​ខ្លាំង​ទៅលើ​ក្បាល​រ៉ូ​ប៊ី​ណេ និង​សង្កត់​ក្រណាត់​ទៅលើ​កន្លែង​កន្លុក​កន្លៀត​ផ្សេងទៀត​ដែលមាន​ស្នឹម​ដុះ ហើយ​កុំ​ភ្លេច​ស្រោច​ទឹកខ្មេះ​បន្ថែម​ពីលើ​ខ្លះ​ផងដែរ​។
​    ​- ទុក​វា​ចោល ១ ម៉ោង ហើយ​យក​ក្រណាត់​ទៅ​ទុក​ក្នុង​ទឹកខ្មេះ​វិញ​។
​    ​- រួច​យក​ប៉ុង​លាងចាន​មក​ដុះ​ពីលើ​ក្បាល​រ៉ូ​ប៊ី​ណេ​នោះ​ដើម្បី​ជួយ​ឱ្យ​ឆាប់​របូត​ចេញ​នូវ​ស្នឹម​ទាំងនោះ​។ បន្ទាប់មក​អ្នកនឹង​សង្កេតឃើញ​ក្បាល​រ៉ូ​ប៊ី​ណេ​ចាប់​ផ្តើមចេញ​ពន្លឺ​ដូច​ទើប​ទិញ​ថ្មី​ដូច្នោះ​ដែរ​។​
​    ​- យក​ក្រណាត់​ទៅ​រុំ​នៅ​កន្លែង​ដែល​នៅសល់​ស្នាម​ស្នឹម ហើយ​ទុក​វា​ចោល​មួយ​ម៉ោង​ដូចគ្នា​។  
​    ​- រួចហើយ​យក​ប៉ុង​លាងចាន​មក​ដុស​តាម​វិធី​មុន​ដដែល បន្ទាប់មក​អ្នកនឹង​មាន​ក្បាល​រ៉ូ​ប៊ី​ណេ​ដ៏​ថ្មី​ចែងចាំង​មួយ​ឡើងវិញ​ជាមិនខាន​។

​    ​សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​វិធី​ងាយៗ​ដូចខាងក្រោម​នេះ​ទាំងអស់គ្នា​៕

 

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់