តើអ្នកមានដុំគីសនៅលើដៃដែរទេ? នេះជាអ្វីដែលអ្នកត្រូវដឹងពីវា!

តើអ្នកមានសម្គាល់ឃើញមានដុំពកមិនធម្មតានៅលើ.កដៃ ឬខ្នងដៃរបស់អ្នកដែរឬទេ? ពិតណាស់ វាធ្វើឱ្យអ្នកតឹងដៃ ពេលធ្វើការងារអ្វីមួយ។ ដុំពកនោះ គឺជាគីសមួយ ចេញមកពីស្រទាប់សាច់ដុំ។

ដុំពកមិនធម្មតានេះបណ្ដាលមកពីការផលិតសារធាតុរាវលើកម្រិតទៅក្នុងជាលិកា។ ហើយសារធាតុរាវនោះសម្បូរទៅដោយប្រូតេអ៊ីន ធ្វើឱ្យរលាកស្បែកចេញជាដុំគីស។

ហើយដុំគីសនេះវាអាចមកពីមូលហេតុផ្សេងទៀត ហើយភាគច្រើនគឺគេហៅវាថាគីស Ganglion។ គីស Ganglion កើតឡើងនិងដុះចេញពីជាលិកានៅជុំវិញសន្លាក់ដូចជាសរសៃជាប់សន្លាក់ឆ្អឹង ស្រទាប់សាច់ដុំ និងសន្លាក់រួម។ គីសនេះផងដែរ កើតលើមនុស្សអាយុចន្លោះពី ១៥ ទៅ ៤០ ឆ្នាំ ហើយវាមិនបង្កគ្រោះថ្នាក់ ឬជាមហារីកនោះទេ។ វាកើតឡើងដោយសារតែ ចំណាយពេលធ្វើការងារដដែលៗដូចបើករថយន្ត ឬចុចកុំព្យូទ័រជាដើម។

ប្រសិនបើគីសនោះធ្វើឱ្យអ្នកពិបាកធ្វើការ ឬឈឺ អ្នកអាចពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីទម្លាយសារធាតុរាវលើគីសនោះចេញបាន៕

adverise with khmeread