ទម្លាប់អាក្រក់ ៥ យ៉ាង ធ្វើឱ្យបេះដូងខូចដោយមិនដឹងខ្លួន

តើអ្នកស្រឡាញ់បេះដូងរបស់អ្នកទេ? វាពិបាកពិចារណាណាស់ ថាតើអ្នកស្រឡាញ់បេះដូងអ្នកប៉ុនណា។ បេះដូងគឺជាសរីរាង្គមួយ ធ្វើការដើម្បីបូមឈាមរាល់ថ្ងៃ និងរក្សាអ្នកឱ្យមានជីវិត។ វាដឹងថាតើត្រូវប្រើអុកស៊ីសែន និងសារធាតុចិញ្ចឹមដោយរបៀបណា និងប្រើកាបូន​ឌីអុកស៊ីតឱ្យទៅដល់សួតដោយវិធីណា ដូច្នេះទើបអ្នកអាចដកដង្ហើមបាន។ ប្រសិនបើបេះដូងមានបញ្ហា សរីរាង្គផ្សេងទៀតនឹងរងគ្រោះដូចគ្នា។

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង ៥ ដែលធ្វើឱ្យបេះដូងខូចដោយមិនដឹងខ្លួន។

១. បដិសេធរោគសញ្ញាគ្រោះថ្នាក់
នៅពេលបេះដូងលោតខុសពីធម្មតា រកជំនួយតាមតែអាចទៅរួច។ កុំព្យាយាមគិតថាវាមិនអីនៅពេលបេះដូងមិនប្រក្រតី។ ប្រសិនបើរឿងកាន់តែធ្ងន់ធ្ងរ អ្នកកំពុងបាត់ឱកាសដ៏ល្អដើម្បីទប់ស្កាត់បញ្ហាធំហើយ។ បើឈឺទ្រូងច្រើនដង វិលមុខ ដកដង្ហើមខ្លី ស្ទះដង្ហើម បែកញើស និងក្អក គឺជារោគសញ្ញាបេះដូងមានបញ្ហាហើយ។

២. ការនៅមួយកន្លែងយូរមិនសូវមានចលនា
ទម្លាប់អង្គុយតែមួយកន្លែង គឺជាទម្លាប់អាក្រក់បំផុតសម្រាប់បេះដូង លើសពីនោះអ្នកមានឱកាសកើតទឹកនោមផ្អែមប្រភេទ២ មហារីក និងធាត់ទៀតផង។

៣. ជក់បារី
ដូចដែលអ្នកបានដឹងហើយ បារីផ្ទុកសារធាតុពុលចម្រុះ ធ្វើឱ្យខូចសួត និងបេះដូង។

៤. ស្រ្តេសខ្លាំងពេក
ស្ដ្រេសពីមួយថ្ងៃទៅមួយថ្ងៃ អាចឱ្យបេះដូងឈឺបាន។ ព្យាយាមសម្មាធិ ស្រូបខ្យល់អាកាស និងបរិភោគអាហារណាដែលអាចកាត់ស្រេ្ដសបាន។

៥. ការចៀសមិនពិនិត្យសុខភាពប្រចាំខែ
មិនថាក្មេង ឬចាស់ទេ ការពិនិត្យសុខភាពប្រចាំខែត្រូវតែមាន ដើម្បីតាមដានសុខភាពបេះដូង សម្ពាធឈាម ជាតិកូឡេស្ដេរ៉ុល និងជាតិស្ករក្នុងឈាម៕

adverise with khmeread