adverise with khmeread 1

​ប្រធាន​ក្រុម Napoli សរសើរ Villarreal ថា​ជា​ក្រុម​ខ្លាំង​មួយ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​មុន​ការប្រកួត​យប់​នេះ​

​កីឡាករ Marek Hamsik បាន​ទទួលស្គាល់ថា Napoli នឹង​ប្រឈមមុខ​ក្រុម​ដ៏​ពិបាក​បំផុត​នៅពេលដែល​ពួកគេ​ទទួល​ក្រុម Villarreal ក្នុង​ក្របខ័ណ្ឌ Europa League នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​បើទោះជា​បាន​ជួបគ្នា​ចំនួន​បួន​ដង ក្នុងនោះ​កីឡាករ Hamsik ផ្ទាល់​រកបាន​បី​គ្រាប់​ក្នុងជំនួប​បី​លើកចុងក្រោយ​ក៏ដោយ ក៏ Napoli នៅតែ​មិនអាច​មើលស្រាល​ចំពោះ​គូប្រកួត​របស់ខ្លួន​បានឡើយ ហើយ​គាត់​ជឿថា Villarreal គឹជា​ក្រុម​ខ្លាំង​មួយ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

Hamsik បាន​ប្រាប់​វេ​ប​សាយ​របស់​ក្លឹប Napoli ថា "​យើង​បាន​លេង​ជាមួយ Villarreal ចំនួន​បួន​ដង​មកហើយ ហើយ​យើង​ដឹងថា​ពួកគេ​ជា​គូប្រកួត​ដ៏​លំបាក​។ ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​អេ​ស្ប៉ា​ញ​"​។​

"​ពួកគេ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បួន​ក្នុង​លី​ក​អេ​ស្ប៉ា​ញ ដោយ​តាម​ពីក្រោយ​ក្រុម​យក្ស​ដូចជា Barcelona, Real Madrid និង Atletico Madrid ហើយ​នេះ​បង្ហាញថា ការប្រកួត​នេះ​នឹង​ពិតជា​លំបាក​។ យើង​ចង់​ទទួលបាន​លទ្ធផល​ដែល​នឹង​នាំ​យើង​ទៅ​វគ្គ​បន្ទាប់​"​។​

​ជើង​ទីមួយ​នៃ​វគ្គ ៣២ ក្រុម​ចុងក្រោយ នឹង​លេង​នៅក្នុង​ទឹកដី Estadio El Madrigal របស់ Villarreal ក្នុង​យប់​ថ្ងៃនេះ ហើយ​ការប្រកួត​ជើង​ទី​ពីរ​នឹង​វិលត្រឡប់​មកវិញ​ក្នុង​ថ្ងៃទី ២៥ ខែកុម្ភៈ ក្នុង​ទឹកដី Stadio San Paolo របស់​ក្រុម Napoli៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់