ស្រោមអនាម័យឆ្លាត អាចតេស្តដឹងសមត្ថភាពផ្លូវភេទ និងជំងឺស្វាយប្រមេះភ្លាមៗ តែតម្លៃវិញកប់ពពក!

ក្រុមអ្នកផលិតស្រោមអនាម័យឆ្លាតវៃដំបូងគេរបស់ពិភពលោកទីបំផុតបានបង្ហាញឧបករណ៍ថ្មីមួយដែលមានសមត្ថភាពក្នុងការរកឃើញជំងឺកាមរោគ វាយតម្លៃសមត្ថភាពរួមភេទ និងថែមទាំងអាចគណនាកាល់ឡូរី ដែលអ្នកបានដុតក្នុងពេលរួមភេទទៀតផង។

ស្រោមអនាម័យឈ្មោះ i.Con Smart Condom តម្លៃជាង ៨០ ដុល្លារនេះមិនមែនជាស្រោមអនាម័យចំតួនោះទេ ផ្ទុយទៅវិញរូបភាពទាំងនេះបានបង្ហាញថា វាជាឧបករណ៍រាងមូលអាចពាក់បាន ដែលស្រដៀងទៅនឹងឧបករណ៍សិចដ៏ពេញនិយមមួយ ដែលគេយកទៅពាក់នៅគល់លិង្គ។

ខណៈពេលដែលវាមានអត្ថប្រយោជន៍សក្តានុពល ឧបករណ៍ភ្ជាប់ជាមួយស្មាតហ្វូននេះបានបង្កឱ្យមានការព្រួយបារម្ភថា វាអាចត្រូវបានប្រើដើម្បីឈ្លបយកការណ៍លើការរួមភេទរបស់មនុស្ស។

ឧបករណ៍ i.Con នេះអាចប្រើជាមួយនឹងស្រោមអនាម័យពិតប្រាកដ។

យោងតាមក្រុមហ៊ុន British Condoms ឧបករណ៍នេះមានទម្ងន់ស្រាលនិងធន់នឹងទឹក ហើយជាមួយនឹងសមត្ថភាពបន្ទះឈីបខ្នាតល្អិតនិងប៊្លូធូស (Bluetooth) បំពាក់នៅខាងក្នុង វាអាចផ្តល់នូវស្ថិតិជាច្រើនដើម្បីជួយលើកកម្ពស់ជីវិតផ្លូវភេទរបស់មនុស្ស។

ស្រោមអនាម័យឆ្លាតនេះអាចវាស់វែងរយៈពេល ល្បឿន និងរង្វង់ទំហំលិង្គ។

ឧបករណ៍នេះក៏អាចកត់ត្រាបរិមាណនៃកាឡូរីដែលបានដុត ក្បាច់រួមភេទផ្សេងៗគ្នា និង អាចរកឃើញជំងឺកាមរោគស្វាយនិងប្រមេះផងដែរ។

រាល់ព័ត៌មានទាំងអស់នឹងត្រូវបានរក្សាទុកជាអនាមិក ប៉ុន្តែអ្នកប្រើប្រាស់មានជម្រើសដើម្បីចែករំលែកទិន្នន័យថ្មីៗរបស់ពួកគេជាមួយមិត្តភក្តិឬនៅលើពិភពលោក។

ក្រុមហ៊ុននេះបានអះអាងថា មនុស្ស ៩០.០០០ នាក់បានបញ្ជាទិញផលិតផលនេះរួចហើយនៅក្នុងឆ្នាំនេះក្នុងតម្លៃ ៨០,៩៩ ដុល្លារ៕

adverise with khmeread