adverise with khmeread 0

ឧស្សាហ៍​រលាក​បំពង់ក​? សាក​វិធី​ធម្មជាតិ​នេះ​សាកល៎​មើល​!

    ​ជំងឺ​ឈឺបំពង់ក​ត្រូវបាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ​ម្យ៉ាង​ហៅថា Streptoccal ដែល​ធ្វើឱ្យ​កើត​គ្រុនក្តៅ​។ វា​ជា​ប្រភេទ​ជំងឺឆ្លង​មួយ ដែល​បង្ក​ឱ្យ​រលាក និង​ហើម​ស្រទាប់​ខាងក្នុង​បំពង់ក និង​សាច់​បំពង់ក​។

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​បំពង់ក​
​    ​- ប្រសិនបើ​អ្នក​ក្តៅខ្លួន​ចាប់ពី ៣៨,៣ អង្សា​ឡើង មានន័យថា​អ្នក​កំពុង​គ្រុនក្តៅ​
​    ​- អ្នកមាន​បញ្ហា​ក្នុងការ​លេបទឹកមាត់​ឬ​ចំណី​
​    ​- អ្នកនឹង​កត់សម្គាល់ឃើញ​សារធាតុ​ពណ៌​ស និង​លឿង​នៅក្នុង​បំពង់ក​របស់​អ្នក​
​    ​- ហើម​បំពង់ក​
​    ​- ចេញ​កូនកណ្តុរ​នៅ​កញ្ចឹងក និង​បំពង់ក​
​    ​- ឈឺ​ក​ធ្ងន់ធ្ងរ​
​    ​
​    ​១. ទឹកឃ្មុំ​
​    ​ទឹកឃ្មុំ​ជា​ឱសថ​បំបាត់​ឈឺ​ក​យ៉ាង​សក្តិ​សិទ្ធ ព្រោះ​ទឹកឃ្មុំ​មាន​សារ​ធាតុគីមី​ធម្មជាតិ ដែល​អាច​បន្ធូរបន្ថយ​ការឈឺ ឬ​រលាក​បំពង់​កបាន​។

​    ​២. ទឹកខ្មេះ​ប៉ោម​
​    ​ទឹកខ្មេះ​ប៉ោម​គឺជា​ឱសថ​ព្យាបាល​ដ៏​ល្អ​មួយ​សម្រាប់​ជំងឺ​រលាក​បំពង់ក ព្រោះ​វា​អាច​ព្យាបាល​ការឆ្លង​មេរោគ​តាមបែប​ធម្មជាតិ និង​ជួយ​ប៉ះប៉ូវ​សារធាតុចិញ្ចឹម​នៅក្នុង​រាងកាយ​របស់​អ្នក​។ ដាក់​ទឹកឃ្មុំ ១ ទៅ ៣ ស្លាបព្រា​កាហ្វេ​ចូលទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ចំនួន ២៤០ មិ​ល្លី​លីត្រ ហើយ​ប្រើ​ទឹកខ្មេះ​ប៉ោម​ធ្វើជា​ទឹក​ខ្ពុរ​សំអាត​មាត់​។​

​    ​៣. វីតាមីន C
​     វា​ជា​សារធាតុចិញ្ចឹម​មួយ​ដែល​ជួយ​រក្សា​រាងកាយ​របស់​យើង​ឱ្យមាន​សុខភាព​ល្អ និង​មាំមួន​។ អ្នក​អាច​ទទួលបាន​ជាតិ​វីតាមីន C ពី​ផ្លែឈើ និង​បន្លែ ជាពិសេស​ផ្លែក្រូច​៕

adverise with khmeread
ប្រភព៖ ExploreHealthyFood

អ្នកនឹងចូលចិត្ត

មតិយោបល់