ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Wayne Rooney មិនបានចូលរួមជាមួយក្រុមក្នុងដំណើរទៅកាន់ប្រទេសដាណឺម៉ាកសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Europa League វគ្គ ៣២ ក្រុមចុងក្រោយជាមួយក្រុម Midtjylland ឡើយ។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានលេង ៩០ នាទីពេញឲ្យក្រុមរបស់លោក Louis van Gaal ដែលបានទទួលរងបរាជ័យ ២-១ ក្រោមថ្វីជើងក្រុមមិនសូវខ្លាំង Sunderland កាលពីសប្តាហ៍មុន និងបានទទួលកាតលឿងទៀតផង ប៉ុន្តែអវត្តមានរបស់គាត់មិនមែនជាបញ្ហាធំដុំឡើយសម្រាប់ការប្រកួតជើងទីមួយក្នុងក្របខ័ណ្ឌ Europa League។
អវត្តមានរបស់ Rooney អាចនឹងអនុញ្ញាតឲ្យ Anthony Martial បញ្ចេញស្នាដៃជូនក្រុមក្នុងនាមជាកីឡាករពាក់លេខប្រាំបួន ខណៈ Memphis Depay ឬក៏ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Andreas Pereira អាចនឹងចូលរួមក្នុងប្រព័ន្ធប្រយុទ្ធថ្ងៃនេះ។
លោក Louis van Gaal ក៏បានរួមបញ្ចូលកីឡាករអាយុក្រោម ២១ ឆ្នាំ Regan Poole និង Joe Riley ក្នុងក្រុមរបស់គាត់ផងដែរ៕
