វិធី ៣ យ៉ាង​ជួយបំបាត់ឃ្លង់ល្ពៅ

Melanocytes គឺជាកោសិកាមួយដែលផលិតសារធាតុមេឡានីន ហើយសារធាតុនោះគឺជាអ្នកផ្ដល់ពណ៌ដល់ស្បែករបស់អ្នក។ ក្នុងករណីខ្លះកោសិកាផលិតមេឡានីនអាចងាប់ ឬខូច។ Melanocytes ឈប់ដំណើរការត្រឹមត្រូវ ដោយសារតែការប៉ះពាល់ពន្លឺព្រះអាទិត្យលើសលុបពេក ធ្វើឱ្យមានប្រតិកម្មគីមី អុកស៊ីតកម្មស្ដ្រេស និងឆ្លងមេរោគ។ ហើយពួកវាបន្ថែមហ្សែនរបស់អ្នកជាពិសេសប្រព័ន្ធភាពស៊ាំចូលទៅក្នុងបញ្ហានោះដែរ។

ជាលទ្ធផល វាបង្កឱ្យស្បែកប្រតាកដុំៗ ដោយវេជ្ជសាស្រ្តហៅវាថាឃ្លង់ល្ពៅ។ ហើយប្រសិនបើអ្នកមានបញ្ហានេះ វិធីសាស្រ្តខាងក្រោមអាចជួយអ្នកបាន។

១. ស្លឹកដើមដង្កៀបក្ដាម និងក្រូចឆ្មា
លាយទឹកស្លឹកដង្កៀបក្ដាម ១ ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្រូចឆ្មា ៥ គ្រាប់ រួចលាបវានៅលើកន្លែងមានបញ្ហា និងទុកចោល ២០ នាទីសឹមលាងទឹកចេញ។ លាបរាល់ថ្ងៃរហូតបាត់ស្នាម។

២. បរិភោគអាហារសម្បូរទៅដោយជាតិស្ពាន់ដូចជាគ្រាប់ធញ្ញជាតិ សូកូឡា អូយស្ទ័រ ថ្លើម គ្រាប់ល្ពៅ និងសណ្ដែកបណ្ដុះ។

៣. បរិភោគអាហារសម្បូរទៅដោយវីតាមីន B9 និង B12 ដូចជាថ្លើម គ្រាប់ផ្កាឈូករ័ត្ន ទឹកដោះគោ ឈីស ស៊ូត យ៉ាអួរ មាន់ និងសាច់ចៀម៕

adverise with khmeread