គ្រូបង្រៀនម្នាក់ហុចតុក្កតា ៣ ឱ្យសិស្សពិនិត្យមើលភាពខុសគ្នា...ទីបំផុតរកឃើញ ៣ ចំណុចខុសគ្នា តែពេលដោតម្ជុលចូលកន្លែងខុសគ្នានោះទើប ភ្ញាក់ព្រឺតគ្រប់គ្នា

គ្រូបង្រៀនម្នាក់បានបង្ហាញតុក្កតាចំនួនបីដល់សិស្ស និងសួរទៅសិស្សដើម្បីស្វែងរកភាពខុសគ្នារវាងតុក្កតាទាំងបីនោះ។ តុក្កតាទាំងបីនោះ គឺមើលទៅស្រដៀងគ្នាទាំងទំហំ រូបរាង និងសាច់ក្រណាត់ផលិត។ បន្ទាប់ពីអង្កេតហើយ សិស្សកត់សម្គាល់ឃើញតុក្កតាទីមួយមានប្រហោងក្នុងត្រចៀក។ តុក្កតាទីពីរមានប្រហោងក្នុងត្រចៀកនិងមាត់ និងតុក្កតាទីបីមានប្រហោងលើត្រចៀកតែម្ខាងប៉ុណ្ណោះ។

បន្ទាប់មក សិស្សបានយកម្ជុលទៅដាក់ក្នុងត្រចៀកតុក្កតាទីមួយ និងចេញពីត្រចៀកម្ខាងធ្លាយទៅត្រចៀកម្ខាង។ ចំណែកឯតុក្កតាទីពីរ សិស្សបានដាក់ម្ជុលចូលត្រចៀកដូចគ្នា ប៉ុន្ដែចេញតាមមាត់។ ហើយតុក្កតាទីបី នៅពេលដាក់ម្ជុលចូលត្រចៀកគឺមិនចេញមកក្រៅនោះទេ។

តុក្កតាទីមួយនោះគឺសំដៅទៅលើមនុស្សនៅក្បែរអ្នក ដែលផ្ដល់អ្នកនូវចំណាប់អារម្មណ៍ត្រងត្រាប់ស្ដាប់អ្នក ធ្វើអ្វីៗគ្រប់យ៉ាងនិងព្រួយបារម្ភពីអ្នក។ ប៉ុន្ដែពួកគេគ្រាន់តែធ្វើពុធជាស្តាប់នៅចំពោះមុខរបស់អ្នកប៉ុណ្ណោះ បន្ទាប់ពីស្ដាប់អ្នករួច ពួកគេនឹងដូចម្ជុលដែលដាក់ចូលក្នុងត្រចៀកនិងចេញទៅត្រចៀកម្ខាងអ៊ីចឹង ហើយអ្វីដែលអ្នកនិយាយទៅពួកគេនឹងធ្លាយទៅត្រចៀកម្ខាងបាត់អស់ហើយ។ ដូច្នេះត្រូវប្រុងប្រយ័ត្ន ខណៈដែលអ្នកកំពុងនិយាយជាមួយនឹងមនុស្សប្រភេទនេះ ពីព្រោះពួកគេមិនខ្វល់មិនព្រួយពីអ្នកឡើយ។

តុក្កតាទីពីរសំដៅទៅលើមនុស្សស្ដាប់អ្នកគ្រប់យ៉ាង និងផ្ដល់ទំនុកចិត្តដូចគ្នា។ ប៉ុន្ដែម្ជុលក្នុងត្រចៀកតុក្កតាធ្លាយចេញតាមមាត់។ មនុស្សនេះនឹងប្រើពាក្យសម្ដីនិងអ្វីដែលអ្នកនិយាយប្រាប់ទៅអ្នកដទៃដើម្បីប្រឆាំងនឹងអ្នក និងនាំពាក្យសម្ងាត់ដើម្បីសម្រេចគោលបំណងអ្វីមួយរបស់ពួកគេ។

តុក្កតាទីបី ម្ជុលគឺមិនចេញមកក្រៅទេ នៅពេលដាក់ចូលក្នុងត្រចៀក។ មនុស្សប្រភេទនេះនឹងរក្សាការទុកចិត្ត ដែលអ្នកផ្តល់ឱ្យទៅពួកគេ។ ពួកគេគឺជាមនុស្សម្នាក់ដែលអ្នកអាចរាប់អានបាន។

ន័យអប់រំ ៖ ជានិច្ចកាល ចូរសេពគប់ជាមួយនឹងមនុស្ស ដែលស្មោះត្រង់និងគួរឱ្យទុកចិត្ត។ មនុស្ស ដែលស្ដាប់នូវអ្វីដែលអ្នកនិយាយប្រាប់ពួកគេ គឺមិនមែនសុទ្ធតែអាចជឿទុកចិត្តនិងរាប់អានបាននោះទេ នៅពេលអ្នកត្រូវការពួកគេបំផុតនោះ៕

adverise with khmeread