adverise with khmeread 0

គន្លឹះ​ពី​ស្ត្រី​ជនជាតិ​ជប៉ុន​ដើម្បី​ធ្វើឱ្យ​សម្រស់​អ្នក​មើលទៅ​ក្មេង​វ័យ​!

    ​រាល់​ក្តី​សុបិន​របស់​ស្ត្រី​ទាំងឡាយ​គឺមាន​ស្បែក​រលោង​ភ្លឺ​ថ្លា ព្រោះថា​វា​បាន​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​ពួកគេ ជាពិសេស​នៅពេល​ពួកគេ​មើលទៅ​ក្មេង​ជាង​អាយុ​។

​    ​តើ​អ្នក​មិនដឹង​ទេ​ថា​មាន​វិធី​សាមញ្ញ​ដើម្បី​ធ្វើឱ្យ​មើលទៅ​ក្មេង​ជាង​វ័យ​? សូម​សាកល្បង​គន្លឹះ​នៃ​សម្រស់​ខាងក្រោម​នេះ​ដែល​ស្ត្រី​ជប៉ុន​បាន​ប្រើប្រាស់​ដើម្បីឱ្យ​មុខ​របស់​ពួកគេ​មើលទៅ​ក្មេង​ជាង​វ័យ​។

​    ​១. រាល់​អ្វីដែល​អ្នកត្រូវការ​គឺ​ទឹក ១ កែវ​


​    ​២. អង្ករ ៣ ស្លាបព្រា​


​    ​៣. ទឹកឃ្មុំ ១ ស្លាបព្រា​


     ​៤. ទឹកដោះ​គោមួយ​ស្លាបព្រា​កាហ្វេ​

​    ​ដាំ​អង្ករ​ជាមួយនឹង​ទឹក​មួយ​កែវ​ក្នុង​កម្តៅ​កម្រិត​មធ្យម​។ រួច​ស្រិត​យក​ទឹកបាយ បន្ទាប់មកទៀត​បន្ថែម​ទឹកដោះគោ និង​ទឹកឃ្មុំ​ជាមួយគ្នា​។ កូរ​វា​ឱ្យ​សព្វ​រហូតដល់​ចេញ​ជា​ទឹក​ខាប់ៗ​ស្អិតៗ​។ យក​វា​មក​លាប​លើ​មុខ ហើយ​ទុកចោល ១០ ទៅ ១៥ នាទី​។ រួចហើយ​លាង​សម្អាត​វា​ជាមួយ​ទឹក​។ ធ្វើបែបនេះ​ឱ្យបាន ១០ ថ្ងៃ​អ្នកនឹង​ឃើញ​ស្បែក​មុខ​របស់​អ្នក​មើលទៅ​ក្មេង​វ័យ​មិន​នឹកស្មាន​ដល់​នោះឡើយ​។​

​     អង្ករ​មាន​ជាតិ​អាស៊ីត Linoleic ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​យ៉ាងខ្លាំង​ក្លា​​មួយ ជួយ​ឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​៕

adverise with khmeread
ប្រភព៖ ExploreHealthyFood

អ្នកនឹងចូលចិត្ត

មតិយោបល់