អ្នកជំនាញនិយាយថាការផ្ទុះភ្នំភ្លើងនៅកោះបាលីអាចបង្កឱ្យសីតុណ្ហភាពសកលលោកធ្លាក់រយៈពេល ៥ ឆ្នាំ ហើយមនុស្សនឹងមិនអាចរត់គេចផុតពីវាឡើយនៅពេលវាផ្ទុះ

ភ្នំភ្លើង Agung នៅកោះបាលីអាចនឹងធ្វើឱ្យសីតុណ្ហភាពសកលលោកធ្លាក់ចុះរហូតដល់ទៅ ៥ ឆ្នាំ នៅពេលវាផ្ទុះ ខណៈដែលអ្នកជំនាញព្រមានថាអ្នកភូមិមិនអាចរត់គេចផុតពីវាបានឡើយ។

អ្នកទេសចរប្រមាណ ១៥ ម៉ឺននាក់ កំពុងជាប់នៅកោះបាលី ខណៈភ្នំភ្លើងព្រួសផេះនិងកម្ទេចកម្ទីឡើងទៅលើអាកាសប្រមាណ ១០ គីឡូម៉ែត្រ។

អ្នកជំនាញនិយាយនិយាយថា សញ្ញានៃការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសនេះគឺជិតដល់កម្រិតហើយ ហើយវាអាចប៉ះពាល់កម្ដៅពិភពលោក ០,២ ដឺក្រេ។

លោក Janine Krippner អ្នកជំនាញខាងភ្នំភ្លើងព្រមានថា ការផ្ទុះរបស់ភ្នំភ្លើង Agung នឹងបង្កហេតុដូចយើងក្រឡុកទឹកក្នុងដបកូកាកូឡាអ៊ីចឹង។

Krippner និយាយថា "ភ្នំភ្លើងនេះនឹងផ្ទុះ គឺផ្ទុះ ១០០ ភាគរយ។ កម្អែលភ្នំភ្លើងបានហៀរចេញក្រៅភ្នំ ដែលគ្រប់គ្រាន់ឱ្យភ្នំភ្លើងផ្ទុះ។ នេះអាចនឹងអាក្រក់ហួសស្មាន ហើយអ្នកនឹងរត់គេចពីវាមិនរួចឡើយ"៕

adverise with khmeread