adverise with khmeread 1

​អ្នកជំនាញ​ផ្នែក​ស្ថិតិ​ជាច្រើន​ទស្សន៍ទាយ​ថា Arsenal នឹង​លើក​ពាន Premier League

​ការ​ប្រជែង​យកពាន Premier League ក្នុង​រដូវ​កាល​នេះ​រឹតតែ​ពិបាក​ក្នុងការ​ទស្សន៍ទាយ​ថា​នរណា​នឹង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​មួយ ជាមួយ​ក្រុម​កំពូល​ទាំង​បួន​សុទ្ធតែ​អាច​ឈ្នះ​វា​ដូចៗ​គ្នា​។​

Arsenal, Tottenham, Leicester City និង Manchester City កំពុងតែ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ហើយ​គ្មាន​នរណា​ដឹងថា​នរណា​នឹង​នៅលើ​កំពូល​ចុងរដូវ​កាល​នេះ​ទេ​។​

​ទោះជា​យ៉ាងណាក៏ដោយ តួលេខ​របស់​អ្នកជំនាញ​ស្ថិតិ​ជាច្រើន​បានធ្វើការ​គណនា​លេខ​ចូលគ្នា​និង​លទ្ធផល​បង្ហាញថា Arsenal នឹង​ស្ថិតនៅ​លេខ​មួយ​ក្នុង​ខែឧសភា​ខាងមុខ​។​

​បន្ទាប់ពី​បំបាក់​ក្រុម​កំពូល​តារាង Leicester ក្នុង​លទ្ធផល ២-១ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ហាងឆេង​បាន​ផ្អៀង​ទៅរក​កាំភ្លើង​ធំ ហើយ​ក្រុម​អ្នកជំនាញ​ទាំងនោះ​បាន​ផុស​ការ​ទស្សន៍ទាយ​នៅលើ​បណ្តាញ​សង្គម Twitter របស់​ពួកគេ​ទៀតផង​៕

​ខាងក្រោម​នេះ​ជាការ​ទស្សន៍ទាយ​របស់​ពួកគេ​!

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់