លោក Alan Pardew ត្រៀមខ្លួនចូលដឹកនាំក្រុម West Brom

លោក Alan Pardew បានបង្ហើបប្រាប់ថា លោកចង់ដឹកនាំ​ក្លឹប West Brom ដែលនទំនេរ។ លោក Pardew បានត្រៀមខ្លួនធ្វើឲ្យបានល្អ ប្រសិនបើលោកត្រូវ បានជ្រើស​រើស​មែន។

 

លោក Pardew គឺជាបេក្ខភាពដែលត្រូវជំនួសលោក Tony Pulis ដែលត្រូវ បានក្លឹប West Brom បណ្តេញចេញកាលពីសប្តាហ៍មុន ដោយសារតែអ្នកគាំទ្រ​កាន់តែផ្ទុះកំហឹងកាន់តែខ្លាំងឡើងជាមួយនឹងយុទ្ធសាស្ត្រខ្វះគំនិតថ្មីរបស់លោក។

 

លោក Pardew វ័យ៥៦ឆ្នាំបានអះអាងថា “ខ្ញុំបានពិភាក្សាជាមួយពួកគេ។ វាគឺជាការងារដ៏គួរឲ្យចាប់អារម្មណ៍ ដូច្នេះយើងនឹងរង់ចាំមើលថា តើវានឹងទៅជា​យ៉ាង​ណា។ ខ្ញុំគិតថា នេះគឺជាក្លឹបដែលសម្បូរដោយកីឡាករល្អៗ។ ខ្ញុំគិតថា វាគឺ​ជាឱកាសល្អ ដែលធ្វើជាអ្នកចាត់ការ”៕

adverise with khmeread