Zidance: Gareth Bale នឹងមិនទៅណាឆ្ងាយទេ

គ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane បាននិយាយថា លោក​គ្មាន​បំណងលក់កីឡាករ Gareth Bale នៅខែ​មករានេះទេ។ Bale ត្រូវបានគេភ្ជាប់ ទៅនឹងកិច្ចព្រមព្រៀង​ផ្ទេរចេញពីពហុកីឡាដ្ឋាន Santiago Bernabeu បន្ទាប់ពីញាំ ញីដោយសាររបួស​ស្ទើរ​តែពេញមួយរដូវកាល។

 

មានការរិះគន់ជុំវិញគោលនយោបាយផ្ទេរចេញនៅរដូវក្តៅរបស់ក្លឹប Real Madrid ទីដែលកីឡាករមានបទពិសោធដូចជា James Rodgriguez, Alvaro Morata និង Pepe ត្រូវបានអនុញ្ញាតឲ្យចាកចេញ ហើយជំនួសដោយកីឡាករវ័យ ក្មេង។

 

ថ្លែងបន្ទាប់ពីយកឈ្នះក្រុម Malaga ៣-២ កាលពីថ្ងៃសៅរ៍ លោក Zidance បាននិយាយថា “នៅរដូវរងានេះ គ្មានកីឡាករណាម្នាក់របស់ Real Madrid ត្រូវ​ចាកចេញទេ។ ប៉ុន្តែអ្វីៗក៏​អាច​កើតឡើងបានដែរ ហើយយើងនឹងរង់ចាំ”។

 

ក្រុម Real Madrid កំពុងតែព្យាយាមដេញតាមក្រុម Barcelona ដែលកំពុង​ឈរ​ជើងនៅលើកំពូលតារាងក្របខណ្ឌ La Liga ៕

adverise with khmeread