ល្បិចវេទមន្តទាំង ៨ ដែលមនុស្សឆ្ងល់ជាយូរមកនោះ ត្រូវបានទម្លាយ

ជារឿយៗ មនុស្សមួយចំនួនជឿថាវេទមន្តមានពិតមែននៅលើលោកនេះ ហើយការសម្ងាត់នោះមិនដែលលេចធ្លាយឡើយ។ ប៉ុន្ដែក្នុងសម័យបច្ចេកវិជ្ជា គឺពិបាកទប់ការពិតនោះឱ្យនៅគង់វង្សណាស់។ ខាងក្រោមនេះគឺជាល្បិចវេទមន្តទាំង ៨ ដែលមនុស្សគ្រប់គ្នាឆ្ងល់ជាយូរមកហើយនោះ។

១. កាហ្វេក្លាយជាកាក់លុយ
ល្បិចនេះគឺមកពីតារាវេទមន្ត David Blane ដែលល្បីល្បាញជុំវិញពិភពលោក។ កំប៉ុងកាហ្វេនោះគឺមានពីរស្រទាប់ ដោយកាក់លុយដាក់នៅក្នុងស្រទាប់កណ្ដាលនិងស្រទាប់ខាងក្រៅមានប្រហោងមួយសម្រាប់រុញកំប៉ុងក្នុង។ គាត់ក៏បានដាក់អេប៉ុងមួយខាងក្នុង និងដាក់កាក់លុយពីលើវា អ្វីដែលអ្នកត្រូវធ្វើនោះគឺគ្រាន់តែយកដៃរុញពីក្រោមប្រហោងបាតកំប៉ុងជាការស្រេច។

២. ដាវចាក់ធ្លាយពោះមនុស្ស
ល្បិចសម្ដែងដោយ James More ក្នុងកម្មវិធី Britain’s Got Talent។ តារាវេទមន្តនោះបានរៀបចំឧបករណ៍នៅខាងក្នុងអាវគាត់ជាស្រេចទៅហើយ។ នៅពេលគាត់ធ្លាក់ពីលើដាវ ដាវនោះបានរុញដាវក្លែងក្លាយដែលដាក់ក្នុងអាវរបស់គាត់។

៣. ទាញសន្លឹកបៀរចេញពីអាកាស
ល្បិចនេះ គឺសាមញ្ញបំផុត ព្រោះបៀរបានបិទស្កុតលើខ្នងម្រាមដៃបាត់ទៅហើយ។ ហើយនៅពេលគេបង្ហាញនោះគឺបាតដៃ បន្ទាប់មកគេទាញសន្លឹកបៀរនោះគ្រាន់តែបត់ម្រាមដៃជាការស្រេច។

៤. យកមាត់ខាំគ្រាប់បាញ់ពីកាំភ្លើង
កុំថាឡើយមនុស្សធម្មតា សូម្បីតែមនុស្សអច្ឆរិយៈក៏ធ្វើមិនកើតដែរ។ ល្បិចនោះ គឺគេដាក់គ្រាប់ពិតក្នុងមាត់រួចជាស្រេចទៅហើយ។ ហើយនៅពេលគេបាញ់គ្រាប់កាំភ្លើងក្លែងក្លាយទៅលើកញ្ចក់ វារលាយធ្វើឱ្យប្រហោងលើកញ្ចក់ដើម្បីបង្ហាញឱ្យមើលទៅដូចមែនទែន។

៥. លេបប៉ឺតប៉ោង
គន្លឹះជោគជ័យដើម្បីលេបប៉ឺតប៉ោងគឺចុះប្រហោងតូចៗលើប៉ឺតប៉ោង បន្ទាប់មកយកប៉ឺតប៉ោងរុញប៉ះទៅនឹងអណ្ដាតរហូតដល់តែវាអស់ខ្យល់ជាការស្រេច។

៦. រថយន្តដឹកទំនិញជិះពីលើមនុស្ស
វាគឺជាច្បាប់រូបវិទ្យា។ គេដាក់ឈើធ្ងន់ៗនៅកន្ទុយរថយន្ត បន្ទាប់មកនៅកង់រថយន្តកណ្ដាលគឺគ្មានសម្ពាធឡើយ។ ដូច្នេះនៅពេលរថយន្តបើកពីលើមនុស្ស គឺរថយន្តផ្នែកកណ្ដាលគ្មានទម្ងន់ឡើយ ព្រោះទម្ងន់នៅពីក្រោយធ្វើឱ្យផ្នែកកណ្ដាលបះឡើងទៅលើ។

៧. វត្ថុចេះហោះ
ល្បិចនេះតម្រូវឱ្យអ្នករកខ្សែដែលមាំ ស្ដើងមើលមិនឃើញ និងដៃខ្មៅមួយលាក់ក្នុងដៃអាវ។

៨. ចាក់ទឹកអត់ចេញពីកែវ
នៅមាត់កែវគឺ គេដាក់បន្ទះមួយដែលមើលមិនឃើញ ឬថ្លា ដូច្នេះនៅពេលអ្នកក្រឡាប់កែវគឺវាមិនចេញទឹកពីកែវដែរ៕

adverise with khmeread