តើអ្នកដឹងទេថានៅពេលអ្នកមើលទូរស័ព្ទនៅពេលចូលគេងនឹងមានរឿងអ្វីកើតឡើងចំពោះខួរក្បាល?

ភាគច្រើនមនុស្សមិនព្រមព្រលែងដៃពីទូរស័ព្ទអំឡុងពេលព្រឹកដល់ល្ងាច សូម្បីតែពេលចូលគេង។ យ៉ាងណាមិញ គេរកឃើញថាវាគឺជាទម្លាប់អាក្រក់ និងប៉ះពាល់ដល់ខួរក្បាល និងផលអវិជ្ជមានជាច្រើនទៀត។

វេជ្ជបណ្ឌិត Dan Siegel សាស្រ្តាចារ្យព្យាបាលផ្នែកចិត្តសាស្រ្តនៅសាលា UCLA School of Medicine បញ្ជាក់ថាតើស្មាតហ្វូន តេប្លេត និងកុំព្យូទ័របំផ្លាញខួរក្បាលយ៉ាងដូចម្ដេច។

ជាការពិត យើងមើលទៅអេក្រង់ មុនពេលយើងគេងលក់ យើងបានស្រូបរូបភាពលើអនឡាញ ដែលខួរក្បាលបញ្ជូនទៅលើរាងកាយរបស់អ្នកធ្វើឱ្យអ្នកគេងមិនលក់។

នៅពេលដល់ម៉ោងគេង ខួរក្បាលនឹងបញ្ចេញសារធាតុសម្ងាត់ហៅថា Melatonin អនុញ្ញាតឱ្យអ្នកគេងលក់ ប៉ុន្ដែទិន្នន័យថ្មីបង្ហាញថាទូរស័ព្ទគឺជាវត្ថុដែលរាំងខ្ទប់សារធាតុនេះ ជាហេតុធ្វើឱ្យគេងមិនលក់ កង្វះការគេង និងបែរខ្លួនចុះឡើងលើគ្រែ។

ផលវិបាកគឺថា នៅថ្ងៃបន្ទាប់អ្នកនឹងអស់កម្លាំងល្ហិតល្ហៃ ហើយសរសៃប្រសាទរបស់អ្នកមិនបានសម្រាកនិងស្ដារឡើងវិញអំឡុងពេលគេងឡើយ៕

adverise with khmeread