អ្នកវិទ្យាសាស្ត្រនិយាយថា ព្រះចន្ទនឹងមើលទៅធំជាងមុន ៧ ភាគរយ និងភ្លឺជាងមុន ១៦ ភាគរយនៅថ្ងៃអាទិត្យខាងមុខនេះ

នៅថ្ងៃអាទិត្យទី ៣ ខែធ្នូខាងមុខនេះ តារាវិទូ និងអ្នកនិយមមើលព្រះចន្ទពេញវង់ ជាពិសេសអ្នកមានកាមេរ៉ាទំនើបៗដើម្បីចាប់រូប នឹងឃើញព្រះចន្ទធំជាងមុន ៧ ភាគរយ និងភ្លឺជាងមុន ១៦ ភាគរយជាងពេលមុនៗ។

ព្រះចន្ទពេញវង់កើតឡើងនៅពេលព្រះអាទិត្យ ព្រះចន្ទ និងផែនដីដើរចំគន្លងតែមួយ ហើយបង្កើតបានជាព្រះចន្ទពេញវង់ដ៏ភ្លឺត្រចះត្រចង់។

ចម្ងាយពីព្រះចន្ទនិងផែនដីគឺមានការផ្លាស់ប្ដូរជានិច្ច។ រៀងរាល់ ២៩,៥ ថ្ងៃគន្លងរបស់ព្រះចន្ទនឹងទៅដល់ចំណុចកៀកផែនដីបំផុត និងនៅឆ្ងាយបំផុតម្ដងម្កាល ហើយចំណុចកៀកបំផុតនៅពេលចំថ្ងៃព្រះចន្ទពេញវង់ ឬព្រះចន្ទថ្មី។

ដោយឡែកនៅថ្ងៃទី ៣ ខែធ្នូក្នុងប្រទេសកម្ពុជានឹងមើលឃើញព្រះចន្ទពេញវង់ខុសពីធម្មតានៅម៉ោង ១០ និង ៤៦ នាទីយប់ ដូច្នេះអ្នកមានកាមេរ៉ាធំៗកុំភ្លេចចាប់យកទិដ្ឋភាពដ៏កម្រនេះ ដែលនៅប្រទេសអូស្ដ្រាលី ៦៨ ឆ្នាំទើបឃើញម្ដង៕

adverise with khmeread