Image 11

តារា​ថៃ​លោក Ken Phupoom ទើបតែ​បញ្ចប់​ការសិក្សា​ភ្លាមជប់លៀងភ្លែត

        តារា​សម្តែង​វ័យក្មេង​លោក Ken Phupoom ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ សភាពាណិជ្ជកម្ម​ថៃ​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ កន្លងទៅនេះ​។​

     បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​លោក​ក៏បាន​ថ្លែងអំណរគុណ​ទៅ ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​នៅក្នុង​សាកលវិទ្យាល័យ​ទាំងអស់ មិត្តភក្តិ បងប្អូន ជាពិសេសឪពុកម្តាយ​របស់លោក​តែម្តង ដែល​បាន​គាំទ្រ និង​លើកទឹកចិត្ត​រហូតមក​។​

    ក្រោយមកទៀត​លោក​ក៏បាន​រៀបចំ​ពិធី​ជួប​លៀង​តូច​មួយ​ដោយមាន​ការចូលរួម​ពី​មិត្តភក្តិ​ជិតស្និទ្ធ​របស់លោក​ជាច្រើន នាក់​ផងដែរ​។​

   តារា​ប្រុស​នេះ​កើត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៩១ ទោះបីជា​រវល់​ក្នុង​ការងារ​សិល្បៈ​យ៉ាងណាក៏ដោយ​ក៏​មិន​បោះបង់​ការសិក្សា​ដែរ​៕​

មតិយោបល់