ញ៉ាំក្តាមយូរហើយ មិនដឹងសោះថាវាផ្តល់អត្ថប្រយោជន៍សុខភាពសំខាន់ៗ ៣

ក្ដាមគឺជាអាហារពេញនិយមបំផុតនៅលើសកលលោក។ ពួកវាក្លាយជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃ និងក្នុងឱកាសផ្សេងក្នុងគ្រួសារនិងមិត្តភក្តិ។ ក្ដាមជាធម្មតាគេយកទៅស្ងោរ និងខ្លះទៀតយកទៅដាក់ក្នុងស៊ុប និងតាមវិធីផ្សេងដែលមនុស្សចង់បាន។ ក្រៅពីរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន វានៅផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកទៀតផង។

អត្ថប្រយោជន៍របស់ក្ដាមរួមមាន៖

១. សម្បូរប្រូតេអ៊ីន ដែលវាឆ្លើយតបទៅនឹងការលូតលាស់និងជួសជុលរបស់កោសិការាងកាយ ជាលិកា និងកោសិកាសាច់ដុំ។ ហើយវាគឺជារបបអាហារដ៏ល្អសម្រាប់អ្នកលេងកីឡា និងលើកដុំដែកយកសាច់ដុំ។

២. ជំនួយដល់សុខភាពបេះដូង ដោយសារវត្តមានខ្លាញ់អូមេហ្គា ៣របស់វា។

៣. ជួយឱ្យលំហូរឈាមដើរស្រួល និងបណ្ដេញជាតិពុលពីរាងកាយដោយសារវត្តមានរបស់សារធាតុផូស្វ័រ៕

adverise with khmeread