វិធី ៣ យ៉ាងជួយកម្ចាតក្រមរនិងថែរក្សាធ្មេញឱ្យមានសុខភាពល្អ និង សចែងចាំង

សុខភាពមាត់ធ្មេញ គឺជារឿងសំខាន់បំផុតសម្រាប់មនុស្ស។ ប្រសិនបើអ្នកមានធ្មេញប្រហោង កុំឱ្យវាធ្វើឱ្យអ្នកឈឺចាប់ ហើម និងបង្កជាក្រមរឆ្លងមេរោគឱ្យសោះ។ ប្រើរូបមន្តខាងក្រោមនេះ នឹងជួយដោះស្រាយបញ្ហាដូចរៀបរាប់ជូនអ្នកបាន។

១. ទឹកខ្មេះស
- លាយទឹកខ្មេះ ២ ស្លាបព្រាកាហ្វេ ជាមួយនឹងអំបិល ១ ស្លាបព្រាដាក់ក្នុងទឹកក្ដៅឧណ្ហៗ កន្លះកែវ។
- ខ្ពុលមាត់ជាមួយនឹងទឹកនោះរយៈពេល ៥ នាទី ២ ដងក្នុងមួយថ្ងៃ។

២. ត្រដុសធ្មេញជាមួយនឹងសំបកក្រូច
លើកក្រោយសូមកុំបោះចោលសំបកក្រូច យកវាមកត្រដុសធ្មេញ ព្រោះវាអាចកម្ចាត់ក្រមរ និងធ្វើឱ្យធ្មេញសបាន។

៣. ប្រេងដូង
យកប្រេងដូងដុសធ្មេញក៏បាន ខ្ពុលមាត់ក៏បាន ហើយវាជួយបង្ការបាក់តេរី លាងសម្អាតមាត់ បង្ការធ្មេញប្រហោង និងធ្វើឱ្យធ្មេញស៕

adverise with khmeread