adverise with khmeread Boomerang

Instagram ណែនាំកម្មវិធីបង្កើតវីដេអូមានចលនាចុះឡើងៗ ឈ្មោះថា Boomerang

វេបសាយ Instagram បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតវីដេអូមានចលនាចុះឡើងៗរយៈពេលមួយវិនាទីយ៉ាងងាយស្រួលបំផុត។ 

កម្មវិធីថ្មី Boomerang ​នេះប្រមូលយករូបភាពជាច្រើន រួចភ្ជាប់រូបទាំងនោះជាមួយគ្នាដើម្បីបង្កើតជាវីដេអូចលនាមួយ។ ហើយអ្នកប្រើប្រាស់អាចរីករាយនឹងបទពិសោធន៍ថ្មីៗសប្បាយៗតាមរយៈការទស្សនាវីដេអូដែលមានចលនាចុះឡើងៗរយៈពេល ១ វិនាទីពីក្នុងកម្មវិធីនេះ។ 

App មួយនេះអាចរកបានទាំងសម្រាប់ iOS និង Android រួមទាំង App ផ្សេងទៀតរបស់ក្រុមហ៊ុន Instagram ផងដែរ រួមមានកម្មវិធី Layout និង Hyperlapse៕ 

 

ប្រភព៖ ឌីប្លាយ

adverise with khmeread

មតិយោបល់