លោក Anthonio Conte: មានការឃុបឃិតគ្នាដើម្បីធ្វើបាបក្រុម Chelsea

គ្រូបង្វឹកក្រុម Chelsea លោក Antonio Conte បានអះអាងថា មានការសម គំនិតគ្នាដើម្បីកែសម្រួលកាលវិភាគប្រកួតនិងបង្កការលំបាកដល់ក្រុម Chelsea នៅរដូវកាលនេះ។

 

លោក Conte និយាយថា “ខ្ញុំមិនឆ្កួតនោះទេ”។ ប្រសិនបើនរណាម្នាក់ ចង់លេងសើចជាមួយខ្ញុំ។ ខ្ញុំមិនមែនជាមនុស្សដែលត្រូវនិយាយលេងនោះទេ។ គ្រូបង្វឹករូបនេះបានចាត់ទុកកាលវិភាគប្រកួតជាមួយក្រុម Newcastle ថា​​ គឺជា​  លើ​កទី៤ហើយក្នុង១៤ប្រកួតដែលក្លឹបនេះត្រូវ​បានគេ​ដាក់ទណ្ឌកម្មដោយ​មិន​ឲ្យ​មានសម្រាកច្រើនគ្រប់គ្រាន់ដូចគូប្រកួតដទៃ។

 

Chelsea បានជជែកជាមួយក្របខណ្ឌ PL អំពីការរៀបចំកាលវិភាគនៃការ ប្រកួតជាមួយក្រុម Man City, Watford និងក្រុម Liverpool ។

 

លោក Conte បាននិយាយថា “ខ្ញុំមិនចង់យកប្រៀបសម្រាប់ក្រុមរបស់ខ្ញុំ ទេ។ ខ្ញុំចង់បានការសម្រាកដូចជាគូប្រកួតដទៃទៀតដែរ។ ខ្ញុំពិតជាពិបាកធ្វើបែប នេះ? ខ្ញុំមិនគិតចឹងទេ។ នៅពេលនេះ ខ្ញុំគិតថា មានការឃុបឃិតគ្នា”៕

adverise with khmeread