adverise with khmeread Index

លួច​ទូរស័ព្ទ​ក្នុង​ម៉ូតូ​បា​នស​ម្រ​ច​ត្រូវ​ម្ចាស់​គេ​ទាន់​ដេញចាប់បាន​វាយ​ទ្រមខ្លួន

     ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្ដាលអោយ​បែក​មុខ​បែក​មាត់ ក្រោយពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ iPhone6​មួយគ្រឿង​ពេលដែល​ម្ចាស់​ទុក​ទូរស័ព្ទ​ក្នុង​ឃ្លុប​ម៉ូតូ​ហើយ​ដើរចូល​ក្នុង​ហាង​២៥០០៛​ដើម្បី​ទិញ​អី​វាន់​។​

    ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ខាង​ហាង​២៥០០៛​តាម​បណ្ដោយ​ផ្លូវ​សឡា​(៣៧១) នៅក្នុង​ភូមិ​ទ្រា​បី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឃុន ខាយ​ហាក់  ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ លំ ភូមិ  ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)  ។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ  ឡេង ស្រី​សណ្តាប់ ភេទ​ស្រី អាយុ ២២ ឆ្នាំ មុខរបរ ម្ចាស់​សិប្បកម្ម​ក​ធ្វើ​តុ​.​ទូ ស្នាក់​នៅផ្ទះ​លេខ ៩៤៣ ផ្លូវ លំ ភូមិ ទ្រា​៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ​រាជធានី​ភ្នំពេញ  ។​

​    ​-​សម្ភារៈ​បាត់បង់ ៖ ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​iPhone 6​ពណ៌​ទឹកមាស និង​ស៊ីម​កាត​លេខ ០៩៦ ៥៦៣ ៨៨៨៨ ។​

     បើតាម​កា​រៀបរាប់​ពី​ម្ចាស់​ទូរស័ព្ទ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​ពីរ​នាក់​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ទិញ​សោ​នៅ​ហាង​២៥០០៛ ហើយ​បាន​ទុក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​iPhone6​នៅក្នុង​ម៉ូតូ​ខាងមុខ​។​

    ពេលដែល​ចូល​ទិញ​បាន​សោ​ហើយក៏​នាំ​ប្រពន្ធ​ចេញ​មកវិញ​ស្រាប់​ឃើញ​ជនសង្ស័យ​ម្នាក់​កំពង់​លូក​យក​ទូរស័ព្ទ​ពី​ក្នុង​ម៉ូតូ ហើយ​រូបគាត់​ក៏បាន​ស្រែក​ផ្អើល​អ្នកធ្វើដំណើរ​ដេញចាប់​និង​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

   ក្រោយ​កើតហេតុ​ស​ម្លាំ​ង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​នាំ​ជនសង្ស័យ​មក​ឃុំខ្លួន​បណ្ដោះ​អាស​ន្ដ​ដើម្បី​ចាត់ការ​តាម​និតិ​វី​ធិ​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់