លោក Roberto Martinez អះអាងថា រងសម្ពាធពីក្រុមគ្រួសារនៅពេលប្រកួតជាមួយក្រុមអង់គ្លេស

លោក Roberto Martinez នឹងត្រូវបែងចែកភាពស្មោះត្រង់របស់លោកក្នុង​ព្រឹត្តិការណ៍​វើលខាប់ ដោយសារតែកូនស្រីជាជនជាតិអង់គ្លេស។

 

Luella អាយុ៤ឆ្នាំជាកូនស្រីរបស់លោក Martinez កើត នៅប្រទេសអង់ គ្លេសហើយអតីតគ្រូង្វឹកក្លឹប Everton រូបនេះសារភាពថា កូនស្រីរបស់លោកនឹង គាំទ្រក្រុមអង់គ្លេស។

 

លោក Matinez បាននិយាយថា “ខ្ញុំដឹងថា យើងនឹងទៅ​ប្រទេសអង់គ្លេស​។ កូនស្រីរបស់ខ្ញុំគឺជាជនជាតិអង់គ្លេស ដូច្នេះនេះគឺជាការ​ប្រឈមមុខលើកដំបូង ដែលខ្ញុំត្រូវប្រឈមនៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញ។

 

លោក Martinez បន្តថា “នោះគឺជាសំណួរពិបាក។ នាងកើតនៅប្រទេស អង់គ្លេស ប៉ុន្តែខ្ញុំជឿជាក់ថា ខ្ញុំអាចលួងលោមនាងឲ្យគាំទ្រក្រុមបែលហ្ស៊ិក”៕

adverise with khmeread