យានអវកាស Voyager 1 បញ្ជូនសញ្ញាមកផែនដីពីចម្ងាយ ២២ ពាន់គីឡូម៉ែត្រ មកផែនដីជាលើកដំបូង បន្ទាប់ពីអសកម្មអស់ជិត ៤០ ឆ្នាំ

បន្ទាប់ពីអសកម្មជិត ៤ ទសវត្សរ៍មកនោះ អង្គការណាសាទីបំផុតអាចបញ្ជាឱ្យយានអវកាសស៊ើបការណ៍ជ្រៅនៅទីអវកាស Voyager 1 ឱ្យបាញ់ចេញនូវឧបករណ៍បញ្ជូនរលកសញ្ញាផ្ទុកទិន្នន័យ ដែលមិនដំណើរការអស់រយៈពេល ៣៧ ឆ្នាំ។ ការធ្វើតេស្តកាលពីថ្ងៃទី ២៨ វិច្ឆិកាត្រូវបានធ្វើឡើងដោយក្រុមបេសកកម្មត្រួតពិនិត្យនៅមន្ទីរពិសោធន៍ម៉ាស៊ីនយានអវកាស (JPL) នៅទីក្រុងផាសាដេណា រដ្ឋកាលីហ្វ័រនីញ៉ា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាយានគ្មានមនុស្សបើកនេះឱ្យដំណើរការរហូតដល់បីឆ្នាំបន្ថែមទៀត នៅពេលវាហោះចូលក្នុងលំហដ៏សែនជ្រៅរាប់ពាន់គីឡូម៉ែត្រ។

ដោយបាញ់បង្ហោះកាលពី ៤០ ឆ្នាំមុន យាន Voyager 1 គឺជាវត្ថុដែលផលិតដោយមនុស្សអាចធ្វើដំណើរបានឆ្ងាយបំផុតនិងលឿនបំផុត ដែលបានចាកចេញពីផែនដី ហើយនៅចម្ងាយប្រហែល ២២ ពាន់លានគីឡូម៉ែត្រ រលកសញ្ញារបស់យានអវកាសដើរដោយនុយក្លេអ៊ែរនេះចំណាយពេល ១៩ ម៉ោងនិង ៣៥ នាទីដើម្បីឈានដល់អង់តែនរបស់បណ្តាញទីអវកាសជ្រៅរបស់អង្គការណាសា នៅទីក្រុងហ្គោលស្តូន រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឆ្នាំ ២០១៣ វាបានក្លាយជាយានស៊ើបការណ៍លើកដំបូងដែលចូលយ៉ាងជ្រៅក្នុងទីលំហ ហើយទីភ្នាក់ងារអវកាសណាសាសង្ឃឹមថា បន្ទះវិទ្យុសកម្មរបស់វានឹងបន្តដំណើរការបានរហូតដល់ឆ្នាំ ២០២៥៕

adverise with khmeread