adverise with khmeread Untitled 1

វាយ​ប្រពន្ធ​កូន​ផង មាន​ដីកាចាប់ខ្លួន​ផង ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

     កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ល្វាឯម​ឃាត់ខ្លួន​ក្នង​ករណី​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​កូន​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​យប់​ថ្ងៃទី​១៧​កុម្ភ​:​ឆ្នាំ ២០១៦ ចំណុច​ផ្ទះ​ជនសង្ស័យ  ភូមិ​ព្រែក​ក្មេង ឃុំ ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​មាន​ដីកា​មួយទៀត​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​ប្លន់ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ផាន ម៉េ​ត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ត្រូវជា​ប្រពន្ធ មាន​ទីលំនៅ ភូមិ​ព្រែក​ក្មេង  ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ យ៉​ន ណាវី ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​ទីលំនៅ ភូមិ ព្រែក​ក្មេង  ឃុំ ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ វេលា​ម៉ោង​១០​កូន​ជនសង្ស័យ​អាយុ ៦​ឆ្នាំ បាន​លេង​ជាមួយ​ក្មេង​ដទៃ​ហើយ​ធ្លាក់ចូល​លូ​ទើប​ជនសង្ស័យ​រករឿង​ប្រពន្ធ​ថា​មិន​មើល​កូន​ដោយសារ​ប្រពន្ធ​ជាប់រវល់​ឆ្អើរត្រី ហើយ​ជនសង្ស័យ​ក៏​ចេញពីផ្ទះ​ទៅ​ផឹកស្រា​បាត់​។​

    រហូតដល់​វេលា​ម៉ោង​កើតហេតុ​បាន​ត្រឡប់មកផ្ទះ​វិញ​ហើយ​បាន​វាយ​កូន​និង​ស្តីបន្ទោស​មិន​ឲ្យ​កូន​លេង​ជាមួយ​គេ​ទៀត​ពេលនោះ​ប្រពន្ធ​ឃាត់​ក៏ត្រូវ​ជនសង្ស័យ ជា​ប្តី​ចាប់​បោចសក់​វាយ​ប្រពន្ធ ។​

    ប៉ូលិស​បន្តទៀតថា ដោយសារ​ជនសង្ស័យ​ឈ្មោះ​យ៉​ន ណាវី នេះ​មាន​ដីកាចាប់ខ្លួន​លេខ​១២៥​ដក​ចខ​០៦ ចុះ​ថ្ងៃទី​១២.០៧.២០០៦ របស់​ចៅក្រម​ស៊ើបអង្កេត គឹម ដា​នី ពីបទ​ប្លន់​ប្រព្រឹត្ត​នៅ​ភូមិ ព្រែក​ក្មេង  ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី​៧​ឧសភា​ឆ្នាំ​២០០៦ កន្លងមក ជនសង្ស័យ បានគេច​ខ្លួន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​

    ក្រោយពេល​ឃាត់ខ្លួន រួច​ជនសង្ស័យ ខាងលើ​ត្រូវបាន​កសាង​សំណុំរឿង​បន្ត​ចាត់ការ តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់