រំលោភក្មួយស្រី អាយុ៧ឆ្នាំ ក្នុងព្រៃក្រោយផ្ទះបានសម្រេចជិត១សប្តាហ៍ ទើបប៉ូលិសចាប់ខ្លួន

​ស្ទឹងត្រែង ៖ យុវជនម្នាក់ ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីហៅមកសាកសួរហើយជនជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីបង្កើត អាយុ៧ឆ្នាំ បានសម្រេចមែន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

​សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានចេញពីផ្ទះទៅធ្វើចម្ការ។ បន្ទាប់មក​នៅវេលាម៉ោងប្រហែលជា១១យប់ ក្មេងស្រីរងគ្រោះបានដេក នៅផ្ទះរបស់ខ្លួនយ៉ាងលង់លក់។

​ឆ្លៀតពេលស្ងាត់ឱកាសល្អជនសង្ស័យ ដែលត្រូវជាពូ ក៏បានឡើងទៅបីក្មេងស្រី ខណៈកំពុងតែដេកលក់ចុះពីលើផ្ទះយកទៅរំលោភនៅក្នុងព្រៃ ក្រោយផ្ទះរហូតដល់បានសម្រេច។

​សមត្ថកិច្ច បន្តថា ជនសង្ស័យឈ្មោះ គៀង ពុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ។ ចំណែកកុមារីរងគ្រោះ ត្រូវជាក្មួយ រស់នៅភូមិ/ឃុំ ជាមួយគ្នា។

​បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាកាខេត្តស្ទឹងត្រែង ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...