លោក Ronald Koeman នៅមានអារម្មណ៍ខកចិត្តខ្លាំងបន្ទាប់ពីត្រូវ Everton បណ្តេញចេញ

          លោក Ronald Koeman បានបង្ហើបប្រាប់ថា លោកនៅ​មាន​ការ​ខកចិត្ត​ បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លឹប Everton ។

          គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​ ដែលត្រូវ​បាន​បណ្តេញ​ចេញ​៦សប្តាហ៍​មុន​ហើយចុងក្រោយ​ត្រូវ​បាន​ចូល​ជំនួស​ដោយ​លោក​ Sam Allardyce កាល​ពី​ថ្ងៃ​សុក្រ កំពុង​ព្យាយាម​បំភ្លេច​រឿងសោកសៅ​ជុំវិញការ​បណ្តេញចេញនេះ ហើយសារភាពថា នេះគឺជា​មូលហេតុ​ដែល​លោកបដិសេធ​សំណើ​ផ្តល់​ការងារ​ពីរលើក​នៅព្រីមីញ៉េលីក​ ចាប់តាំងពី​ចាកចេញពី​ក្លឹប​ Everton ។

          លោក Koeman បានសារភាពថា “​នៅ​ពេល​លទ្ធផល​មិនដល់ការរំពឹងទុក​ ក្នុងនាម​ជា​អ្នកចាត់ការ​ អ្នកនឹងដឹងថា គ្រប់គ្នាអាចធ្វើការ​សម្រេចចិត្ត​អំពី​អ្នក”។

          លោក Koeman បាន​និយាយថា “​ខ្ញុំបាន​ចាប់ផ្តើម​អ្វីមួយនៅ Everton ហើយ​ខ្ញុំ​ចង់​បញ្ចប់​វាក្នុងរបៀបមួយដ៏ល្អ។ នេះជាមូល​ហេតុ​ដែលខ្ញុំមាន​ការ​ខកចិត្ត​ធំជាងមុន។ ខ្ញុំ​ត្រូវតែ​មាន​ភាព​ច្បាស់​លាស់​ ហើយ​ខ្ញុំ​មិន​សោកស្តាយ​ពី​រឿង​នេះទេ”។

          លោក Koeman បាន​និយាយថា “​ខ្ញុំត្រូវ​រំងាប់អារម្មណ៍​ខកចិត្ត​ជាមុន​សិន ។ នេះគឺជា​មូលហេតុ​ដែលខ្ញុំ​បដិសេធ​សំណើ​ផ្សេងៗ”៕

adverise with khmeread