Manchester City គិតថា ខ្លួនអាចយកឈ្នះក្រុមផ្សេងមកពីគ្រប់កន្លែង

          ក្លឹប Manchester City ជឿជាក់ថា ពួកគេអាចយក​ឈ្នះ​ក្រុម​ណាក៏បាន។City បាន​យក​ឈ្នះ​ក្រុម​ជើង​ឯកចាស់ Chelsea ក្រុម  Liverpool  និងក្រុម Arsenal ​នៅ​ក្រប​ខណ្ឌព្រីមីញ៉េ​លីក និង​យក​ឈ្នះ​ក្រុម Napoli ពីរ​ដង​នៅក្រប​ខណ្ឌ​ឆេមពាន​លីក។

          ប៉ុន្តែ​លោក Guardiola ទទួល​ស្គាល់ថា ជ័យជម្នះ​ជាប់ៗគ្នា​លើ​ក្រុម Feyenoord  Huddersfield និង​ក្រុម Southampton បាន​បង្កើន​ទំនុកចិត្ត​ក្នុង​ក្រុម​របស់​​លោក។ លោកបាននិយាយថា “​ដោយមាន​ទំនុកចិត្ត កីឡាកររបស់យើង​ជឿថា ពួកគេ​អាចធ្វើវាបាន​រហូតដល់​ចប់”។

          ក្រុម City មិនទាន់ស្គាល់ពាក្យ​ថា ចាញ់ទេនៅក្នុង​២១​ប្រកួត​នៅ​រដូវ​កាល​នេះ ហើយ​ស្ថិតិ​ឈ្នះ​១៩​លើកនេះ​គឺជា​ឯតទគ្គកម្មថ្មីមួយ​របស់​អង់គ្លេស។ នេះគឺជា​ការ​ចាប់ផ្តើម​ល្អបំផុត​មិនធ្លាប់មាន​របស់​លោក Guardiola ក្នុង​អាជីព​អ្នកចាត់ការ​របស់​លោក​៕

adverise with khmeread