សាស្ត្រាចារ្យអង់គ្លេសនិយាយថា អាលុយមីញ៉ូមក្នុងវ៉ាក់សាំងអាចជាមូលហេតុបង្កជំងឺអូទីសឹម (Autism) ចំពោះក្មេងៗ

ការស្រាវជ្រាវថ្មីបានបង្ហាញថា អាលុយមីញ៉ូមនៅក្នុងវ៉ាក់សាំងអាចបណ្តាលឱ្យកើតជំងឺអូទីសឹម (Autism) (ឬ គេនិយមហៅថា មនុស្សកើតជំងឺមិនគ្រប់ទឹក​នោះ)។ នេះបើតាមប្រភពវេបសាយ Daily Mail កាលពីថ្ងៃទី ៣០ វិច្ឆិកា។

ការសិក្សាមួយបានរកឃើញថា កុមារដែលកើតជំងឺអូទីសឹម មានជាតិដែកក្នុងខួរក្បាលរហូតដល់ទៅ ១០ ដងច្រើនជាងអ្វីដែលគេចាត់ទុកថាមានសុវត្ថិភាពចំពោះមនុស្សពេញវ័យទៅទៀត។

ការស្រាវជ្រាវនេះបានបន្ថែមថា អាលុយមីញ៉ូមបានឆ្លងកាត់ភ្នាសខួរក្បាល ដែលបំបែកខួរក្បាលចេញពីចរន្តឈាម រួចវាពូនផ្តុំនៅក្នុងកោសិកា ដែលជាប់ទាក់ទងក្នុងការថែរក្សាបរិយាកាសខាងក្នុងខួរក្បាល ដូចជាសីតុណ្ហភាព ជាដើម។

អ្នកនិពន្ធការសិក្សានេះ គឺលោកសាស្ត្រាចារ្យ Chris Exley មកពីសាកលវិទ្យាល័យ Keele University បាននិយាយថា "ប្រហែលជាមានទំនាក់ទំនងគ្នារវាងវ៉ាក់សាំងនិងជំងឺសរសៃប្រសាទ (ASD) ដែលជាការដាក់បញ្ចូលគ្នាសារធាតុអាលុយមីញ៉ូមនៅក្នុងវ៉ាក់សាំង"។

អ្នកស្រាវជ្រាវនិយាយថា អ្នកជំងឺអូទីសឹមអាចមានការប្រែប្រួលហ្សែនដែលបណ្តាលឱ្យពួកគេកើនជាតិអាលុយមីញ៉ូម ដែលមនុស្សមានសុខភាពល្អធម្មតា អាចកម្ចាត់វាចេញបាន៕ 

adverise with khmeread