ស្បែកលិង្គរមាស់អេះមិនបាត់សោះ អាចមកពីកើតបញ្ហា ៤ យ៉ាង

ទោះបីជាលិង្គមិនងាយមានជំងឺដូចជាទ្វារមាស វាអាចជាឧបករណ៍ចម្លងបញ្ហាគួរសមដែរ។ ជាធម្មតារោគសញ្ញារមាស់លិង្គអាចទាក់ទងនឹងបញ្ហាសុខភាព។ ប្រសិនបើអ្នកវិវត្តទៅដល់រលាក និងរមាស់ស្បែកលិង្គ វាអាចបណ្ដាលមកពីមូលហេតុ ៤ ខាងក្រោមនេះ។

១. ឆ្លងកាមរោគតាមរយៈការរួមភេទ។ ក្រៅពីរមាស់ស្បែក វានៅមានរោគសញ្ញាផ្សេងទៀតដូចជាកន្ទ្រាក់ បែកពងទឹក វិលមុខ មានអារម្មណ៍ឈឺ ឬរលាក។

២. ប្រតិកម្មអាឡែរហ្ស៊ី ដោយអាចបណ្ដាលមកពីរុក្ខជាតិ សាប៊ូដុំ ទឹកក្រអូប ឡូសិន គ្រឿងអលង្ការ និងសាច់ក្រណាត់ដែលអ្នកកំពុងស្លៀក។

៣. អ្នកអាចឆ្លងមេរោគមួយ ដែលបង្កឱ្យរមាស់។ Impetigo គឺជាមេរោគ បង្កឡើងដោយបាក់តេរី ដែលជ្រៀតចូលក្នុងរាងកាយតាមរយៈស្នាមរបួសរយះតូចឬកោស។

៤. បញ្ហាស្បែកលិង្គ។ ស្បែកលិង្គអាចវិវត្តជំងឺដូចជា មុន ជំងឺត្រអក ជំងឺស្បែក Psoriasis ជាដើម។ ស្បែកលិង្គស្ងួតពេកក៏អាចធ្វើឱ្យរមាស់ និងបង្កស្លាកស្នាមលើស្បែកផងដែរ៕

adverise with khmeread