adverise with khmeread 1

ក្រុមហ៊ុន Nike ផ្តាច់​កុងត្រា​ជាមួយ​ប៉ាក​គី​អៅ​បន្ទាប់ពី​ប្រដូច​ខ្ទើយ​ទៅនឹង​សត្វ​ធាតុ​

​អ្នក​ប្រដាល់ មែន​នី ប៉ា​គី​អៅ ត្រូវបាន​ក្រុមហ៊ុន Nike ផ្តាច់​កុងត្រា​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​លោក​បាន​និយាយ​ទាក់ទង​នឹង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​។​

​វីរៈបុរស​វ៉ៃ​បុក​របស់​ហ្វីលីពីន​រូបនេះ​បាន​អះអាងថា "​តើ​អ្នក​ដែល​ឃើញ​សត្វ​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា​ទេ​? សត្វ​គឺ​ល្អ​ជាង​យើង​ពីព្រោះ​ពួកគេ​អាច​ចេះ​ស្គាល់​ញី​ស្គាល់​ឈ្មោល​"​។​

"​ប្រសិនបើ​មនុស្ស​ប្រុស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​រួមភេទ​ជាមួយ​មនុស្ស​ស្រី ពួកគេ​គឺ​អន់​ជាង​សត្វ​ទៅទៀត​"​។​

​កំពូល​អ្នក​ប្រដា​ល់វ័យ ៣៧ ឆ្នាំ​រូបនេះ​ក៏បាន​សុំទោស​ចំពោះ​កំហុស​របស់គាត់ ប៉ុន្តែ​រឿងនេះ​មិនបាន​ចៀស​ការផ្តាច់​កុងត្រា​របស់គាត់​ជាមួយ​ក្រុមហ៊ុន​យក្ស Nike បានឡើយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​មួយ​នេះ​បាន​និយាយថា "​យើង​រកឃើញ​ការនិយាយ​របស់ មែន​នី ប៉ា​គី​អៅ គួរ​ឲ្យ​ស្អប់ខ្ពើម​"​។​

"Nike ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការរើសអើង​អ្វីៗ​ទាំងអស់ និង​ប្រវត្តិ​គាំទ្រ​ដ៏​យូរអង្វែង​និង​តែងតែ​ក្រោកឈរ​ដើម្បី​សិទ្ធិ​របស់​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​"​។​

"​យើង​គ្មាន​ទំនាក់ទំនង​ជាមួយ មែន​នី ប៉ា​គី​អៅ តទៅទៀត​ទេ​"​។​

​ប៉ា​គី​អៅ ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្តធំ​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់ ហើយ​គាត់​ជា​តារា​កំពូល​ក្នុងប្រទេស​របស់គាត់ ដែល​ទទួលបាន​តួនាទី​មួយ​នៅក្នុង​សភា​ផងដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

អ្នកនឹងចូលចិត្ត

មតិយោបល់