ទីបំផុតរូបចម្លាប់គួរឱ្យចង់សើចរបស់ Ronaldo ត្រូវបានឆ្លាក់ឡើងវិញដាក់នៅកីឡដ្ឋានរបស់ Real Madrid ស្អាតបាតធម្មតា​ មិនខ្មាស់គេទៀតទេ

ទម្រង់មុខរបស់តារាបាល់ទាត់ឆ្នើម Cristiano Ronaldo ទីបំផុតត្រូវបានឆ្លាក់ជារូបដូចគាត់ស្តែងៗមែនទែនហើយ។

រូបចម្លាក់ថ្មីនេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃសៅរ៍កន្លងទៅ នៅឯទឹកដី Santiago Bernabéu Stadium រដ្ឋធានីម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។ Ronaldo និងប្រិយមិត្តរបស់គាត់នឹងអាចងាយស្រួលបំផុតក្នុងការដឹងថា រាងរៅរូបចម្លាក់លង្ហិន ដែលបង្កើតដោយជាងចម្លាក់ដ៏ល្បីល្បាញអេស្ប៉ាញលោក Jose Antonio Navarro Arteaga នឹងរក្សាបាននូវរូបសម្រស់របស់ Ronaldo ជានិច្ចនិរន្ត។

វាបង្ហាញពីភាពទាក់ទាញនៃភាពដូចគ្នានឹង Ronaldo ជាមួយនឹងភ្នែកធម្មជាតិដែលមើលទៅពិតជាដូចសូម្បីតែគម្លាតចម្ងាយភ្នែក រោមចិញ្ចើមក្រាស់ គឺស្ទើរតែដូចទាំងស្រុង មើលទៅសង្ហារមែនទែន។

ការព្យាយាមជាលើកដំបូងក្នុងការចាប់យកលំនាំទម្រង់មុខរបស់គាត់ បានក្លាយទៅជា "រឿងដ៏គួរឱ្យអស់សំណើច" ពេលដែលជាងចម្លាក់ព័រទុយហ្គាល់លោក Emanuel Santos បានរចនានូវរូបចម្លាក់ក្បាលរបស់ Ronaldo ដាក់តាំងនៅឯអាកាសយាន្តដ្ឋានត្រូវបានប្តូរឈ្មោះតាមគាត់ ហើយវាត្រូវបានយកមកសើចចម្អកម្តងទៀតនៅលើបណ្តាញសង្គម បន្ទាប់ពីរូបចម្លាក់ថ្មីត្រូវបានដាក់បង្ហាញ៕

adverise with khmeread