អ្នកវិទ្យាសាស្ត្របង្ហាញការព្រួយបារម្ភ ខណៈផ្ទាំងទឹកកកធំជាងទីក្រុងបីដងនៅទ្វីបអង់តាកទិកបាក់រលំបន្តិចម្តងៗដោយគ្មានអ្នកកត់សម្គាល់

នៅពេលផ្ទាំងទឹកកករលាយនៅអង់តាក់ទិកឆាប់រហ័សទៅក្នុងមហាសមុទ្រពេក ជាលទ្ធផលអាចនឹងមានសោកនាដកម្មកើតឡើង ខណៈអ្នកវិទ្យាសាស្រ្តកំពុងព្រួយបារម្ភខ្លាំង។

អ្នកស្រាវជ្រាវទើបតែបញ្ចេញរូបភាពថ្មីមួយបង្ហាញពីផ្ទាំងទឹកកកអង់តាក់ទិកដ៏ធំត្រូវបំផ្លាញ ដោយផ្ទាំងទឹកកកនោះធំជាងតំបន់ម៉ាន់ហាតាន់នៃក្រុងញូវយ៉ក ៤ ដង ដែលវារលាយតាំងពី ២ ខែមុន និងបំបែកទៅជាដុំតូចក្នុងមហាសមុទ្រ។

ផ្ទាំងទឹកកកនោះមានទំហំ ២៦៧ គីឡូម៉ែត្រការ៉េ ត្រូវបានរលាយក្នុងភាគខាងលិចទ្វីបអង់តាក់ទិកចុងខែកញ្ញា ហើយវាត្រូវបានគេរំពឹងថារសាត់ទៅភាគខាងត្បូងមហាសមុទ្រ មុនពេលវាបំបែកខ្លួនទៅជាដុំតូចៗ។

អ្នកវិទ្យាសាស្ត្រនិយាយថា ខណៈដែលដំណើរការបែកបាក់ទឹកកកមិនអាចកត់សម្គាល់ដឹង វិធីដែលផ្ទាំងទឹកកកបាក់រលំដោយសេរីនេះអាចនឹងជាសញ្ញាប្រកាសអាសន្នថ្មីមួយ៕

Pine Island Glacier: the movie. From Oct 2014 to recent calving in 108 #sentinel1 images @CopernicusEU @ESA_EO pic.twitter.com/oYKvelCKPd

— Stef Lhermitte (@StefLhermitte) October 13, 2017

adverise with khmeread