Paul Pogba: Dele Alli នឹងមានតម្លៃខ្លួនថ្លៃជាង១០០លានផោន

          ខ្សែបម្រើរបស់​ក្រុម Man Utd កីឡាករ Paul Pogba ​ជឿថា កីឡាករវ័យ​ក្មេង Dele Alli របស់​ក្លឹប Spurs អាចនឹងមាន​តម្លៃ​ផ្ទេរចេញច្រើនជាង​១០០​លានផោន​។

          Pogba ដែលត្រូវបាន​ផ្ទេរចេញ​ពី​ក្លឹប Juventus មកកាន់​ក្លឹប​ Man Utd ​ក្នុងតម្លៃ​៨៩​លានផោននោះ​បានអះអាងថា កិច្ច​សន្យាផ្ទេរ​របស់​ Alli អាចនឹងច្រើន​ជាង​តម្លៃផ្ទេរ​របស់​ខ្លួន។

          Pogba បាននិយាយថា “​ខ្ញុំគិតថា Alli នឹងមាន​តម្លៃ​ថ្លៃជាង​១០០​លានផោន​ ពីព្រោះ​យើងឃើញ​របៀប​ដែលគាត់លេង​។ គាត់មាន​ទេពកោសល្យ​មែនទែន​ ហើយគាត់នៅ​ក្មេង​”។

          Alli ត្រូវបានក្លឹប Tottenham បាន​ចំណាយ​ត្រឹមតែ​៥​លានផោន​ប៉ុណ្ណោះដើម្បីនាំយក​ពីក្លឹប MK Dons កាលពីឆ្នាំ​២០១៥។ ចាប់តាំងពីពេលនោះមក Alli លេងបានល្អ ហើយ​បានក្លាយជាតំណាងឲ្យ​ក្លឹប​និង​ប្រទេស​របស់ខ្លួន។

Alli ក៏ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​នៅក្នុងវិស័យបាល់ទាត់អង់គ្លេសផងដែរ។ តម្លៃខ្លួនរបស់កីឡាករ​វ័យ២១​ឆ្នាំ​រូបនេះ​បានកើន​ឡើងជាលំដាប់ ហើយនៅពេល​​នេះ​ Alli ត្រូវ​បានគេភ្ជាប់​ទៅក្លឹប​កំពូលទាំងពីររបស់អេស្ប៉ាញ​គឹ Real Madrid និង Barcelona ៕

adverise with khmeread