មានការធានាចំពោះតំណែងរបស់លោក Gareth Southgate ទោះបីជាក្រុមអង់គ្លេសធ្វើមិនបានល្អនៅវើលខាប់ក៏ដោយ

          លោក Gareth Southgate ត្រូវ​បាន​ប្រាប់ថា ការងារ​របស់​លោក​មាន​សុវត្ថភាព​ទោះបីជា​ក្រុម​អង់គ្លេស​ធ្វើ​មិនបាន​ល្អនៅ​វើលខាប់​ក៏ដោយ។

          នាយក​ប្រតិបត្តិ​សហព័ន្ធបាល់ទាត់អង៉គ្លេសលោក Martin Glenn អះ​អាងថា លោក Gareth Southgate នឹង​ដឹកនាំ​ក្រុមជម្រើសជាតិអង់គ្លេសក្នុងរយៈ​ពេល​វែង​ ហើយ​ការងាររបស់​លោក​មាន​សុវត្ថភាព ទោះបីជា​មានរឿងអ្វីកើត​ឡើង​នៅក្នុងការប្រកួត​វើលខាប់​​នៅរដូវក្តៅ​ឆ្នាំ​ក្រោយក្នុង​ប្រទេសរុស្ស៊ីក៏ដោយ។

          ក្រុម​អង់គ្លេស​ត្រូវ​បាន​ចាប់ឆ្នោត​ក្នុងពូល​ដែលមាន​ក្រុមទុយណេស៊ី  ប៉ាណាម៉ានិង​បែល​ហ្ស៊ិក ប៉ុន្តែបើទោះបីជា​ពួកគេ​ធ្វើ​មិនបាន​ល្អក៏ដោយ ក៏ការងារ​របស់​លោក Southgate នឹង​មិន​ស្ថិតក្រោម​ការ​គំរាម​កំហែង​ទេ។

          លោក Glenn បាន​និយាយថា​ “យើង​ចង់​ឲ្យ​លោក Southgate​ ដឹកនាំក្រុម​ក្នុងរយៈ​ពេល​យូរ​។ លោក​ Southgate មិនចាត់ទុក​ការ​ប្រកួត​នៅប្រទេសរុស្ស៊ីជា​រឿងងាយ​ស្រួល​នោះទេ។ គាត់ចង់​ទៅទីនោះដើម្បី​ឈ្នះ”៕

adverise with khmeread