adverise with khmeread 1

Wayne Rooney ប្រឈមមុខ​នឹង​អវត្តមាន​ចំនួន​ពីរ​ខែ​ដោយសារ​របួស​

​បើ​យោងតាម​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Rooney អាច​នឹងមិន​បាន​លេង​យ៉ាងហោចណាស់​ពីរ​ខែ​ឡើងទៅ​ដោយសារ​របួស​ជង្គង់​។​

Rooney មិនត្រូវ​បានដាក់​បញ្ចូល​ក្នុង​ក្រុម​សម្រាប់​ដំណើរ​ទៅកាន់​ប្រទេស​ដា​ណឺ​ម៉ាក​ក្នុង​ការប្រកួត​ជើង​ទីមួយ​នៃ​ក្របខ័ណ្ឌ Europa League ជាមួយ Midtjylland ឡើយ​។​

​បើ​យោងតាម​សារព័ត៌មាន The Times បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​អាច​នឹង​ស្ថិត​នៅក្រៅ​ទីលាន​រហូតដល់​ទៅ​ពីរ​ខែ​ឯណោះ​។​

​អវត្តមាន​របស់ Wayne Rooney នឹងធ្វើ​ឲ្យ​ក្រុម​បិសាច​រង្គោះរង្គើ​ដោយសារ​គាត់​បាន​វិល​ត្រឡប់មក​ទម្រង់​ស៊ុត​ចូល​វិញ ខណៈ​តារា​វ័យ ៣០ ឆ្នាំ​រូបនេះ​រកបាន​ប្រាំពីរ​គ្រាប់​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​។​

​ព័ត៌មាន​នេះ​នឹងធ្វើ​ឲ្យ​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson ពិចារណា​កន្លែង​របស់​ខ្សែប្រយុទ្ធ​បិសាច​ក្រហម​រូបនេះ​នៅក្នុង​យុទ្ធនាការ​បាល់ទាត់ Euro ២០១៦ ដ៏​ខ្លី​ខាងមុខ​៕

​ខាងក្រោម​នេះ​ជាការ​ប្រកួត​ដែល Wayne Rooney អាច​នឹង​ខកខាន​!

​ថ្ងៃទី ២២ ខែកុម្ភៈ Shrewsbury v Man Utd (FA Cup)
​ថ្ងៃទី ២៥ ខែកុម្ភៈ Man Utd v FC Midtjylland (Europa League ជើង​ទី​ពីរ​)
​ថ្ងៃទី ២៨ ខែកុម្ភៈ Man Utd v Arsenal (Premier League)
​ថ្ងៃទី ២ ខែមីនា Man Utd v Watford (Premier League)
​ថ្ងៃទី ៦ ខែមីនា West Brom v Man Utd (Premier League)
​ថ្ងៃទី ១២ ខែមីនា Man Utd v Crystal Palace (Premier League)
​ថ្ងៃទី ២០ ខែមីនា Man City v Man Utd (Premier League)
​ថ្ងៃទី ២៦ ខែមីនា Germany v England (​មិត្តភាព​អន្តរជាតិ​)
​ថ្ងៃទី ២៩ ខែមីនា England v Netherlands (​មិត្តភាព​អន្តរជាតិ​)
​ថ្ងៃទី ២ ខែមេសា Man Utd v Everton (Premier League)
​ថ្ងៃទី ៩ ខែមេសា​Tottenham v Man Utd (Premier League)
​ថ្ងៃទី ១៦ ខែមេសា Man Utd v Aston Villa (Premier League)

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់