អាហារ ៦ ប្រភេទ មិនត្រូវទទួលទានទេ បន្ទាប់ពីលេបថ្នាំផ្សះ ព្រោះវាធ្វើឱ្យថ្នាំគ្មានប្រសិទ្ធភាព

តើអ្នកដឹងទេថាអាហារនិងភេសជ្ជៈអាចឱ្យអ្នកមិនជាពីជំងឺបាន នៅពេលអ្នកបរិភោគថ្នាំផ្សះ? គ្មាននរណាម្នាក់ចង់ឈឺយូរទេ ប៉ុន្ដែវាគឺជារឿងដែលអ្នកត្រូវចៀសវាង បន្ទាប់ពីបរិភោគថ្នាំផ្សះរួច។

ខាងក្រោមនេះគឺជាឈ្មោះអាហារដែលអ្នកត្រូវជៀសវាងនៅពេលបរិភោគថ្នាំផ្សះរួច។

១. ផលិតផលធ្វើមកពីទឹកដោះគោដូចជា ឈីស ក្រែម ទឹកដោះគោ ការ៉េម។ ព្រោះវត្តមានកាល់ស្យូម ស្រូបយកថ្នាំផ្សះធ្វើឱ្យថ្នាំអស់ប្រសិទ្ធភាព។

២. អាហារសម្បូរជាតិដែកដូចជាថ្លើមមាន់ សាច់ក្រហម អយស្ទ័រ គ្រាប់ធញ្ញជាតិ បន្លែបៃតង និងសូកូឡាខ្មៅ។

៣. ជាតិអាល់កុល។

៤. ពពួកផ្លែក្រូច។

៥. ភេសជ្ជៈនិងអាហារ ដែលជូរ និងប្រៃដូចជាកាហ្វេ ស្រា សូដា និងរបស់ជាច្រើនទៀត។

៦. អាហារសម្បូរទៅដោយជាតិសរសៃដូចជាអង្ករសម្រូប ស្រូវសាឡី នំបុ័ង ពពួកសណ្ដែក ពោត និងបន្លែបៃតង៕

adverise with khmeread