រូប Messi ទើបតែសម្ភោធថ្មីឡើងវិញ ឥឡូវត្រូវគេវាយកម្ទេចចោលជាលើកទី ២

រូបចម្លាក់របស់តារាបាល់ទាត់អាហ្សង់ទីន Lionel Messi ត្រូវបានគេវាយកម្ទេចចោលនៅក្នុងរដ្ឋធានី ប៊ុយណូស៊ែ កាលពីថ្ងៃទី ៤ ធ្នូ។

រូបចម្លាក់ធ្វើពីសំរឹទ្ធិនេះត្រូវបានវាយកម្ទេចត្រឹមកជើង ជាមួយតួខ្លួនរូបចម្លាក់ទាំងមូលរលំដួលលើចិញ្ចើមថ្នល់។

នេះជាលើកទី ២ ហើយដែលរូបសំណាក ដែលត្រូវបានបង្ហាញកាលពីខែមិថុនាឆ្នាំ ២០១៦ នេះ ត្រូវបានក្លាយជាមុខសញ្ញាវាយកម្ទេចពីសំណាក់ជនដើរបំផ្លាញសម្បត្តិសាធារណៈ។ ប៉ូលិសនិយាយថា ចេតនាវាយកម្ទេចនេះគឺនៅមិនទាន់ដឹងច្បាស់ទេ។

Lionel Messi ថ្មីៗនេះបានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនកក់កៅអីទៅលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅពេលដែលរូបគេស៊ុតបញ្ចូលទីបាន ៣ គ្រាប់ម្នាក់ឯងទៅលើក្រុមអេក្វាទ័រកាលពីខែតុលា៕

[caption id="attachment_26632" align="alignnone" width="786"] A statue of soccer star Lionel Messi stands next to balloons with Argentina's national colors after it was unveiled in Buenos Aires, Argentina, Tuesday, June 28, 2016. Fans, players, and even Argentina's president Mauricio Macri and the country's greatest player Diego Maradona have asked Messi to reconsider his decision to resign from the national team after losing the Copa America final to Chile. (AP Photo/Victor R. Caivano)[/caption]

En Costanera DESTRUYERON LA ESTATUA DE MESSI, verdaderamente una actitud lamentable pic.twitter.com/f6vWrOmtvv

— Dr. Flagelo (@drflagelo) 3 December 2017

adverise with khmeread