adverise with khmeread 1

Ronaldo ឆ្លើយតប​ទៅកាន់​អ្នកកាសែត​បាន​យ៉ាង​ល្អឥតខ្ចោះ​ជាមួយនឹង​ភាពជោគជ័យ​ដំបូង​របស់ Zidane ក្នុង CL

​វា​មិនមែន​ជាការ "​ថើប​បន្តិចបន្តួច​" នោះទេ ប៉ុន្តែ​វា​ជាការ​ឱប​គ្នា​ដើម្បី​អបអរ​ភាពជោគជ័យ​សម្រាប់ Cristiano Ronaldo នៅឯ​ក្នុង​ទឹកដី Olympic នៃ​ទីក្រុង Rome កាលពី​យប់ម្សិល​មិញ​នេះ ពេលដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ដ៏​មាន​សារៈសំខាន់​នៅក្រៅ​ទឹកដី​សម្រាប់​ក្រុម​អធិរាជ​ស Real Madrid ដោយបាន​បំបាក់ AS Roma ក្នុង​លទ្ធផល ២-០ ។​

Ronaldo ហាក់ដូចជា​មិន​សប្បាយចិត្ត​ជាមួយនឹង​ការដឹក​ដៃ​របស់ Zinedine Zidane នាំ​លោក​ឈាន​ជើង​ចូលទៅ​ប្រកួតប្រជែង​ពានរង្វាន់​កំពូល​ប្រចាំ​ទ្វីបអ៊ឺរ៉ុប Champions League ជា​លើកដំបូង​របស់​អ្នកចាត់ការ​ថ្មី​រូបនេះ​។ គាត់​បានធ្វើ​បែបនេះ (​ការ​ឱប ថើប​បន្តិចបន្តួច​) ដើម្បី​ផ្លែផ្កា​ទៅកាន់​ខ្សែប្រយុទ្ធ​កំពូល​ទាំងបី​របស់​ក្រុម​អ្នកមាន​បុណ្យ Lionel Messi, Luis Suarez និង Neymar ដែល​អ្នកកាសែត​ថា​ពួកគេ​លេង​ល្អ​ដោយសារ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ហើយ​វា​ក៏​ជាការ​ឆ្លើយតប​ទៅកាន់​បណ្តា​អ្នកកាសែត​ដែល​ចោទសួរ​ពីស​ម្ថ​ភាព​របស់គាត់​ក្នុង​ការរក​គ្រាប់​បាល់​ក្រៅ​ផ្ទះ​ផងដែរ​។​

​រាល់​គ្រាប់​បាល់​ទាំង ១៦ លើកចុងក្រោយ​របស់​តារា​ឆ្នើម​របស់​ក្រុម​អធិរាជ​សរូប​នេះ​គឺ​ទទួល​បានមកពី​ការប្រកួត​ក្នុងផ្ទះ និង​ជំនួប​ធំៗ​ផ្សេងទៀត​នាពេល​កន្លងមក​ក្នុង​រដូវ​កាល​នេះ​។ ដោយបាន​ឆ្លើយតប​ទៅ​ហេតុផល​អ​សម្ថ​ភាព​រក​គ្រាប់​បាល់​ក្រៅ​ផ្ទះ​ខ្សែ​យុទ្ធ​ឆ្នើម​រូបនេះ Ronaldo ទទួល​បាល់ប​ញ្ចូ​ន​ពី​តំបន់​ខាងឆ្វេង​ពី​សំណាក់​កីឡាករ Marcelo ហើយ​គាត់​ក៏បាន​បង្ហាញ​នូវ​បច្ចេកទេស​ដ៏​អស្ចារ្យ​របស់ខ្លួន​កាច់​បំបាក់​ចង្កេះ​ខ្សែការពារ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ងាយស្រួល​ធ្វើ​អតីត​អ្នកចាំទី​ក្រុម​កាំភ្លើង​ធំ Wojciech Szczesny គ្មាន​សមត្ថភាព​ជួស​ង្គ្រោះ​គ្រាប់​បាល់​នោះបាន​ឡើយ ហើយ​គាត់​ក៏បានរ​ត់ទៅ​អបអរ​គ្រាប់​បាល់​មួយ​នេះ​ជាមួយ​មិត្ត​រួម​ក្រុម​រួមទាំង​អ្នក​ចាត់​ថ្មី Zinedine Zidane ផងដែរ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់