ប៉ូលិសប៉ុស្តិ៍ច្រាំងចំរេះ ២ ឃាត់យួន ៣ នាក់ពីបទជួញដូរសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ២ និងខណ្ឌឫស្សីកែវ បានចុះធ្វើការ បង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ផ្លូវជាតិលេខ០៥ ក្រុម១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង៣ និង៣០នាទី រសៀលដោយឃាត់បុរសយួន៣នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៣នាក់រួមមាន៖ ១/ឈ្មោះ ចាន់ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិយួនមានទីលំនៅស្នាក់នៅផ្ទះលេខគ្មាន ក្រុម១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ មុខរបរជាងឈើ(ជួញដូរ), ២/ឈ្មោះ ង្វៀង យាំងម៉េវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិយួនស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខជាតិ៥ ក្រុម១ ភូមិ ក សង្កាត់ ច្រាំងចំរេះ២ មុខរបរជាងលាបថ្នាំ (ប្រើប្រាស់) និង៣/ឈ្មោះ ង្វៀង យាំងសឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិយួនមានទីលំនៅផ្ទះលេខគ្មាន ក្រុម១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ (ប្រើប្រាស់)។ សម្ភារៈដកហូតមាន៖ ១/ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ និង២/ឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ប៉ូលិសខណ្ឌឫស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16