ល្បិច iPhone មួយនេះអាចជួយសង្គ្រោះជីវិតរបស់អ្នកបាន ហើយសូម្បីតែកូនក្មេងក៏អាចធ្វើវាបានដែរ!

iPhone គឺមានមុខងារជាច្រើនមកជាមួយ ហើយមុខងារធម្មតាមួយនេះរកឃើញនៅលើ iOS ថ្មី ដែលអាចសង្គ្រោះជីវិតរបស់អ្នកបាន។

មុខងារ Emergency SOS អនុញ្ញាតឱ្យអ្នកតេទៅរកជំនួយរហ័សនិងងាយស្រួលពីប៉ូលិស រថយន្តពេទ្យ និងសេវាពន្លត់អគ្គីភ័យគ្រប់កន្លែងនៅលើពិភពលោកនេះ ហើយវានឹងទាក់ទងទៅក្រុមសង្គ្រោះបន្ទាន់នៅពេលអ្នកមានបញ្ហា។

សម្រាប់មុខងារនេះ គឺមាននៅលើ iPhone X, iPhone 8 និង 8 Plus ឬក៏ iPhone ណាដែលដំណើរការប្រព័ន្ធ iOS 11។ សម្រាប់អ្នកប្រើ iPhone X, iPhone 8 និង 8 Plus គឺត្រូវចុចប៊ូតុងបិទជាមួយនឹងប៊ូតុងដំឡើងសំឡេងរហូតដល់តែវាចេញមុខងារ iPhone X, iPhone 8 និង 8 Plus។ ចំណែកឯ iPhone ផ្សេងទៀតគ្រាន់តែប៊ូតុងបិទសោ ៥ ដងវានឹងចេញមុខងារនោះឱ្យប្រើប្រាស់៕

adverise with khmeread