adverise with khmeread 4

Lionel Messi សម្រេច​គ្រាប់​បាល់​ទី ៣០០ ក្នុង La Liga ក្រោយ​បោះ​ឱកាស​ចោល​កាលពី​ប្រកួត​មុនៗ​

Lionel Messi បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ដោយបាន​ក្លាយជា​កីឡាករ​ដំបូង​គេ​បំផុត​ដែល​អាច​រក​គ្រាប់​បាល់ ៣០០ គ្រាប់​ដំបូង​គេ​ក្នុង​លី​ក​កំពូល La Liga របស់​អេ​ស្ប៉ា​ញ​។ ហើយ​គាត់​ក៏បាន​រក​គ្រាប់​បាល់​ទី ៣០១ ជា​បន្តទៀត​ដែរ​ក្រោយ​គាត់​ស៊ុត​បញ្ចូល​ទី​ក្រុម​ម្ចាស់ផ្ទះ​នា ៥ នាទី​បន្ទាប់ពី​គ្រាប់​បាល់​ទីមួយ​ធ្វើបាន​សម្រេច​នៅ​នាទី​ទី ២៥​។​

​តួលេខ​នៃ​គ្រាប់​បាល់​ប្រវត្តិសាស្ត្រ​មួយ​នេះ​គឺអាច​កើតឡើង​ចាប់តាំងពី​ការប្រកួត​ជាមួយ​ក្រុម Celta Vigo កាលពី​សប្តាហ៍​មុន​មកម្ល៉េះ ប៉ុន្តែ​គាត់​បានជ្រើសរើស​យក​ជ​ម្រើ​ស​ដែល​មិន​គួរឱ្យ​នឹកស្មាន​ដល់​មួយ គឺ​ប​ញ្ចូ​ន​បាល់​ពិន័យ ១១ ម៉ែត្រ​របស់គាត់​ទៅឱ្យ​មិត្ត​រួម​ក្រុម Luis Suarez ដើម្បី​សម្រេច​គ្រាប់​បាល់ Hat-trick ។​

​ប៉ុន្តែ​ឱកាស​នេះ​មិនបាន​ខកខាន​ម្តង​ទៀតឡើយ​សម្រាប់​​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ក្នុងជំនួប​ក្រៅ​ផ្ទះ​ជាមួយ Sporting Gijon កាលពី​យប់មិញ​នេះ​៕

 

 

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់