លោក Rafa Benitez ត្រូវការទឹកប្រាក់២០លានផោន ដើម្បីប្រឡូកក្នុងទីផ្សារទិញដូរកីឡាករ

          លោក Rafa Benitez នឹង​ទាមទារ​ប្រាក់​២០​លានផោន​ ដើម្បី​ពង្រឹងក្រុម Newcastle នៅ​ខែ​មករា​នេះ។ គ្រូបង្វឹក​រូបនេះ​មិនសប្បាយចិត្ត​នឹង​បរាជ័យ​៥ប្រកួត​ជាប់គ្នា​នៅក្នុង​៦ប្រកួត​ចុងក្រោយ​ ខណ:ក្រុម Newcastle អាចនឹងធ្លាក់ចូលក្នុងតំបន់កាត់ចេញ​។

          លោក Benitez អះអាងថា លោកត្រូវ​ការ​ប្រាក់​២០​លានផោន​ ដើម្បី​ទិញខ្សែប្រយុទ្ធថ្មីម្នាក់ទៀត ស្របពេលក្លឹប​ក៏កំពុង​​ស្វែង​រក​អ្នកចាំទី​ម្នាក់ទៀត​ផងដែរ។

          ក្លឹបធ្លាប់បាន​សន្យា​ផ្តល់​ប្រាក់ ៧០លានផោនសម្រាប់​លោក Benitez កាល​ពី​រដូវក្តៅឆ្នាំមុន​សម្រាប់​ទិញកីឡាករ​បីរូប​ ប៉ុន្តែ​លោកមិនទាន់​បាន​ចំណាយ​ប្រាក់នោះនៅឡើយទេ។

          ទោះបីជា​យ៉ាងណា សំណើ​លក់ភាគហ៊ុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ផែន​ការ​របស់គ្រូបង្វឹករូបនេះ ព្រមទាំង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុងការ​ចំណាយ​ប្រាក់​ឈ្នួល​ច្រើន​ផងដែរ។

          បរាជ័យរបស់​ក្រុម Newcastle នាពេលថ្មីៗនេះ​បានធ្វើ​ឲ្យ​មាន​កង្វល់​កាន់​តែ​ខ្លាំង​ឡើង ហើយ​ប្រសិនបើ​ម្ចាស់ក្លឹប Mike Ashely នៅ​បន្ត​គ្រប់គ្រង នោះគេនឹងបង្វំឲ្យ​លោក​ចំណាយ​ប្រាក់បន្ថែមទៀត៕

adverise with khmeread