Joe Hart ប្រឈមនឹងការបាត់បង់កៅអីនៅវើលខាប់

          កៅអី​វើលខាប់​របស់​អ្នកចាំទី Joe Hart កំពុង​តែមាន​បញ្ហា​ ស្រប​ពេល​អ្នកចាំទី​អង់គ្លេស​រូបនេះ​នឹងត្រូវ​​ក្លឹប West Ham ដាក់ឲ្យលេងជា​កីឡាករ​បម្រុង។

          Joe Hart ដែល​មាន​ប្រាក់​ឈ្នួល​១៧៥​.០០០​ផោន​ក្នុងមួយសប្តាហ៍ត្រូវ​បាន​ក្លឹប​ City និង West Ham កាត់បន្ថយ​ហើយ​គ្រូបង្វឹក​ក្រុម West Ham លោក David Moyes មិន​សប្បាយ​ចិត្ត​នឹង​ការបង្ហាញសមត្ថភាព​របស់​អ្នកចាំទី​វ័យ​៣០​រូបនេះទេ។

          ចំណែកគ្រូបង្វឹកក្រុមជម្រើសជាតិ​អង់គ្លេសលោក Gareth Southgate ​បាន​បញ្ជាក់ច្បាស់ហើយ​ថា លោក​ពេញចិត្ត​កីឡាករណា​ដែលបាន​បង្ហាញមុខ​ញឹក​ញាប់​នៅលើទីលាន​ប្រកួត​ នៅពេលលោកជ្រើស​រើស​​សម្រាប់​ការប្រកួតវើលខាប់​នៅ​រុស្ស៊ី​ក្នុងរដូវក្តៅឆ្នាំ​ក្រោយ៕

adverise with khmeread