អាជ្ញាកណ្តាល Michael Oliver នឹងដឹកនាំការប្រកួតរវាងក្រុមម៉េនឆេស្ទ័រទាំងពីរ

          បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្របខណ្ឌ​ EPL ថា អជ្ញាកណ្តាលលោក Michael Oliver នឹង​ដឹកនាំ​ការ​ប្រកួត​រវាង​ក្រុមម៉េនឆេស្ទ័រទាំងពីរ​ Man Utd និង​ក្រុម​​ Man City នៅ​ចុងសប្តាហ៍​នេះ។

          អាជ្ញាកណ្តាល​វ័យ​៣២​ឆ្នាំ​រូបនេះ​ត្រូវ​បាន​ជ្រើស​តាំង​សម្រាប់​ការ​ប្រកួត​ដ៏​សមខាន់​រវាងក្រុម​ខ្លាំង​ទាំង​ពីរ​នៅ​ថ្ងៃអាទិត្យ ដោយមានជំនួយ​ការ​​គឺ​លោក Gary Beswick, Simon Bennett ​និង លោក Jon Moss ជា​មន្ត្រីទី​៤។

          កន្លងមកលោក Oliver ធ្លាប់មានរឿងចម្រូងចម្រាស​ក្នុងការ​ប្រកួតជា​ច្រើន ហើយ​រង​ការរិះគន់​យ៉ាងខ្លាំងកាល​ពីខែ​មីនា​ឆ្នាំមុន នៅពេល​លោកបដិសេធ​មិនផ្តល់បាល់ប៉េណាល់ទី​ឲ្យ​ក្រុម​ Man Utd នៅ​ចុងតង់ទី​១​ នៅពេល​ដែល​កីឡាករ Martin Demichelis ទាក់ជើង​ផ្តួល​កីឡាករ Marcus Rashford ៕

adverise with khmeread